Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីប្រកែកថា «យន្តហោះចម្បាំង​ដែលហោះកៀក​នាវាពិឃាតអាមេរិក​នៅសមុទ្រខ្មៅ» មិនមែនជាទង្វើ​គំរាមកំហែង​អ្វីឡើយ!​

  • Print

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបនឹងការចោទប្រកាន់ របស់អាមេរិកថា ការបញ្ជាយន្តហោះចម្បាំងរុស្ស៊ី ទៅកៀកនឹងនាវាពិឃាតអាមេរិកនៅតំបន់ដែនសមុទ្រខ្មៅ កាលពីពេលថ្មីៗនេះ គឺមិនមែនជាទង្វើខុសឆ្គង ឬជាការបង្កហេតុអ្វីនោះឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី RT នាព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ ក្រសួងការពារជាតិអាមេរិក បានចោទយន្តហោះចម្បាំងរុស្ស៊ីថា  បានហោះមកកៀកនិងនាវាពិឃាតរបស់ខ្លួន នៅដែនសមុទ្រខ្មៅ ប្រកបដោយលក្ខណៈគ្រោះថ្នាក់ និងគ្មានជំនាញទាល់តែសោះ ខណៈដែលនាវាអាមេរិកខាងលើនេះ កំពុងតែបំពេញប្រតិបត្តិការ ល្បាតជាធម្មតា។យន្តហោះចម្បាំងរបស់រុស្ស៊ីមួយចំនួន បានហោះកៀកនឹងនាវាពិឃាតអាមេរិកឈ្មោះ USS Porter កាលពីថ្ងៃទី១០ ខែកុម្ភៈចុងសប្តាហ៍មុន។

គួរបញ្ជាក់ថា យន្តហោះចម្បាំងរុស្ស៊ី ដែលបានហោះឆ្វែលនាវាអាមេរិកនោះគឺ supersonic Su-24 ចំនួនពីរគ្រឿង។ រុស្ស៊ីបានបញ្ជាក់ថា ក្រុមយន្តហោះចម្បាំងរបស់ខ្លួន តែងតែធ្វើការហោះល្បាត នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រ ពីតំបន់ឆ្នេរ ដែលវាជារឿងធម្មតា មិនមានអ្វីជាការគំរាមកំហែង ដល់នរណាឡើយ៕

ដកស្រង់ពី៖ Fresh News