Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឥណ្ឌាសម្រេចរឿងអស្ចារ្យមិនធ្លាប់មាន! «ផ្កាយរណប ១០៤គ្រឿង ត្រូវបាញ់​បង្ហោះក្នុង​ពេល​តែមួយ!»

  • Print

(ញូដេលី)៖ ពិតជាអស្ចារ្យណាស់ នៅថ្ងៃពុធនេះ ប្រទេសឥណ្ឌា បានធ្វើការបាញ់បង្ហោះផ្កាយរណប ដល់ទៅចំនួន ១០៤គ្រឿង នៅក្នុងពេលតែមួយ ចេញពីទីតាំងបង្ហោះយានអវកាសនៃកោះ Sriharikota ដែលស្ថិតនៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ ផ្កាយរណបទាំងអស់ខាងលើ ត្រូវបាននាំយកទៅកាន់លំហអាកាស នៅវេលាម៉ោង៩៖២៨នាទីព្រឹក ថ្ងៃពុធនេះ (ម៉ោងនៅក្នុងរដ្ឋធានីញូដេលី) ដោយគ្រាប់រ៉ុក្កែត Polar Satellite Launch Vehicle (PSLV)-C37 របស់អង្គការសិក្សាស្រាវជ្រាវ ទីអវកាសឥណ្ឌា (ISRO) ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាផ្ទាល់។

ភាគច្រើននៅក្នុងចំណោម ផ្កាយរណបទាំង១០៤គ្រឿង គឺជាកម្មសិទ្ធិរបស់អតិថិជនអន្តរជាតិ ហើយផ្កាយរណប ដែលសំខាន់ជាងគេគឺប្រភេទ Cartosat 2 ដែលមានទម្ងន់៧១៤គីឡូក្រាម សម្រាប់ធ្វើការកំណត់ផែនទី នៃភពផែនដី ហើយផ្កាយរណបធុនតូចដទៃផ្សេងទៀត ជារបស់សហរដ្ឋអាមេរិក, អ៊ីស្រាអែល, កាហ្សាក់ស្ថាន, ហូឡង់, ស្វីស, និងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។

គួរបញ្ជាក់ថា បើសិនជាបេសកកម្មនេះ ទទួលជោគជ័យ វានឹងក្លាយជាការប៉ុនប៉ងលើកទីពីរ ដ៏ធំអស្ចារ្យបំផុតមិនធ្លាប់មាននោះឡើយរបស់ ISRO បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបចំនួន២៣គ្រឿង ក្នុងពេលតែមួយ ទៅកាន់ទីអវកាស កាលពីខែមិថុនា ឆ្នាំ២០១៥។ ដោយឡែកកាលពីមុន ទីភ្នាក់ងារអវកាសរុស្ស៊ី ក៏ធ្លាប់បានបញ្ជូនផ្កាយរណប ចំនួន៣៧គ្រឿង ក្នុងពេលតែមួយទៅកាន់លំហអាកាសផងដែរ៕

 ដកស្រង់ពី៖ Fresh News