Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការស្ទង់មតិ៖ បីសប្តាហ៍ដំបូងនៃការដឹកនាំ​របស់ លោក ដូណាល់ ត្រាំ ប្រជាជន​​អាមេរិក​​ចាប់ផ្តើម​បែងចែក​គ្នា​យ៉ាងច្បាស់!

  • Print

(វ៉ាស៊ីនតោន)៖ យោងតាមការស្ទង់មតិមួយ ចេញនៅថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលាក្នុងរដ្ឋធានីវ៉ាស៊ីនតោន) សំឡេងប្រជាពលរដ្ឋអាមេរិក ដែលចូលរួមត្រូវបានបែងចែកយ៉ាងស្មើ ជុំវិញរបៀបដឹកនាំ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងរយៈពេលបីសប្តាហ៍ដំបូងនេះ នៅឯសេតវិមាន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ចិន ស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។ ដោយផ្អែកលើការស្ទង់មតិមួយ ធ្វើឡើងដោយសារព័ត៌មាន Fox News អ្នកចូលរួមដែលជាពលរដ្ឋអាមេរិកចំនួន «៤៧ភាគរយ» យល់ឃើញថារដ្ឋាភិបាលលោក ដូណាល់ ត្រាំ កំពុងខិតខំប្រឹងប្រែង បំពេញការងារលើបញ្ហាផ្សេងៗដែលនឹងជួយដល់ ក្រុមគ្រួសាររបស់ពួកគេ ខណៈប្រជាជនអាមេរិក «៤៨ភាគរយ» ផ្សេងទៀតបានបង្ហាញ ការយល់ឃើញដ៏ផ្ទុយស្រឡះ។

គួរបញ្ជាក់ថា ការស្ទង់មតិខាងលើរបស់ Fox News ត្រូវបានធ្វើឡើងដោយការសម្ភាសន៍ ជាមួយអ្នកមានសិទ្ធិបោះឆ្នោតចំនួន ១,០១៣នាក់ ដែលត្រូវបានជ្រើសរើសដោយចៃដន្យ នៅទូទាំងសហរដ្ឋអាមេរិក និងបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈកន្លងទៅថ្មីៗនេះប៉ុណ្ណោះ។ ទោះបីជាបែបនេះក្តី យើងសង្កេតឃើញថា ប្រជាពលរដ្ឋដែលបានបោះឆ្នោតឲ្យលោកត្រាំ ភាគច្រើនមិនមានអ្វីងឿងឆ្ងល់ ឬ ប្រឆាំងចំពោះបទបញ្ជា រួមទាំងការដឹកនាំរបស់ អតីតមហាសេដ្ឋីរូបនេះឡើយ បើទោះបីជា សារព័ត៌មានទូទាំងពិភពលោក ព្យាយាមចុះផ្សាយមិនល្អពីលោក ត្រាំ ក៏ដោយ៕



ដកស្រង់ពី៖ Fresh news