Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្រ្តីរដ្ឋាភិបាលអាមេរិកជឿជាក់ថា លោក គីម ជុងអ៊ុន អាចជាអ្នកបញ្ជាឱ្យចារកម្មកូរ៉េខាងជើងសម្លាប់បងប្រុសរបស់ខ្លួន

  • Print

(ម៉ាឡេស៊ី)៖ ក្រុមមន្ត្រីកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃអង្គារថា បងប្រុសម្តាយផ្សេងគ្នា របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេធ្វើឃាត នៅម៉ាឡេស៊ី ក៏ប៉ុន្តែភ្លាមៗនោះដែរ កូរ៉េខាងជើង ពុំទាន់ទទួលស្គាល់ព័ត៌មាននេះនៅឡើយទេ ខណៈការសន្និដ្ឋានជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យ ចារកម្មស្រ្តី២នាក់របស់កូរ៉េខាងជើង សម្លាប់បងប្រុសរបស់ខ្លួនឯងឈ្មោះ គីម ជុងណាំ។

នេះបើតាមទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅយប់ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។ ជុំវិញបញ្ហាសម្លាប់កូនប្រុសច្បង នៃអតីតប្រធានាធិបតីកូរ៉េខាងជើង គឺម ជុងអ៉ីល នេះ រដ្ឋាភិបាលអាមេរិក ជំនឿជឿជាក់ថា ភ្នាក់ងារចារកម្មកូរ៉េខាងជើង ជាអ្នកសម្លាប់លោក គឹម ជុងណាំ (Kim Jong Nam) នេះបើយោងតាមសម្តី មន្រ្តីរដ្ឋាភិបាលអាមេរិក ថ្លែងប្រាប់សារព័ត៌មាន Reuters នៅថ្ងៃអង្គារ៍នេះ។

យោងតាម Reuters លោក គីម ជុងណំា (Kim Jong Nam) ជាកូនប្រុសច្បង នៃអតីតមេដឹកនាំកំពូល របស់ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល (Kim Jon-il) ត្រូវបានគេសម្លាប់ នៅថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានទីក្រុង Kuala Lumpur ជាទីដែល លោកត្រូវបន្តដំណើរទៅកាន់ទីក្រុងម៉ាកាវ នៅព្រឹក ថ្ងៃដដែល។ ដោយឡែកទាក់ទិននឹងព័ត៌មាននេះដែរ ស្ថានីយ៍ទូរទស្សន៍ខែ្សកាប TV Chosun បានរាយការណ៍ថា លោក គីម ជុងណាំ ត្រូវបានគេលួចបំពុលឱ្យស្លាប់ នៅអាកាសយានដ្ឋាន ក្នុងទីក្រុង Kuala Lumpur ដោយស្ត្រីពីរនាក់ ដែលគេជឿជាក់ថា ជាទីភ្នាក់ងារចារកិច្ច កូរ៉េខាងជើង ទទួលបញ្ជាពីរបបដឹកនាំលោក គីម ជុងអ៊ុន ហើយបច្ចុប្បន្ន ស្ត្រីទាំងពីរនាក់នេះកំពុងរត់គេចខ្លួន។

គួរបញ្ជាក់ថា សារព័ត៌មានកូរ៉េខាងត្បូង ក៏ធ្លាប់បានរាយការណ៍ដែរថា លោក គីម ជុងណាំ ត្រូវបានគេប៉ុនប៉ងសម្លាប់មិនបានសម្រេចម្ដងរួចមកហើយ នៅក្នុង ទីក្រុងម៉ាកាវ។ មួយវិញទៀត នៅកាលណោះមានពាក្យចចាមអារ៉ាមជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យគេសម្លាប់រូបលោក ដោយសារតែរឿងការ ជ្រើសតាំងមេដឹកនាំកូរ៉េខាងជើងថ្មី ជំនួសលោក គីម ជុងអ៊ីល តែទីភ្នាក់ងារចារកិច្ចចិន បានរារាំងការប៉ុនប៉ងធ្វើឃាតនេះទាន់ពេលវេលា៕

ដកស្រង់ពី៖ Fresh News