Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋាភិបាលម៉ាឡេស៊ី ទទួលស្គាល់ហើយថា បងប្រុសម្តាយផ្សេងគ្នារបស់លោក គីម ជុងអ៊ុន ពិតជាត្រូវបានគេសម្លាប់ !

  • Print

(ម៉ាឡេស៊ី)៖ នៅទីបំផុត ប៉ូលិសម៉ាឡេស៊ី បានទទួលស្គាល់ហើយថា បងប្រុសម្តាយផ្សេងគ្នា របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ពិតជាត្រូវបាន គេធ្វើឃាតប្រាកដមែន នៅម៉ាឡេស៊ី។

ក៏ប៉ុន្តែភ្លាមៗនោះដែរ មូលហេតុស្លាប់ ពុំទាន់ត្រូវបានគេបញ្ជាក់ ឱ្យច្បាស់នោះទេ ខណៈការសន្និដ្ឋានជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យគេសម្លាប់ បងប្រុសរបស់ខ្លួនឯង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអង្គារ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាម Reuters លោក គីម ជុងណំា (Kim Jong Nam) ជាកូនប្រុសច្បង នៃអតីតមេដឹកនាំកំពូល របស់ទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ីល (Kim Jon-il) ត្រូវបានគេសម្លាប់ នៅថ្ងៃទី១៣ ខែកុម្ភៈ នៅឯអាកាសយានដ្ឋានទីក្រុង Kuala Lumpur ជាទីដែល លោកត្រូវបន្តដំណើរទៅកាន់ទីក្រុងម៉ាកាវ នៅព្រឹក ថ្ងៃដដែល។

ដោយឡែក ទាក់ទិននឹងព័ត៌មាននេះដែរ ស្ថានីយ៍ទូរទស្សន៍ខែ្សកាប TV Chosun បានរាយការណ៍ថា លោក គីម ជុងណាំ ត្រូវបានគេលួចបំពុលឱ្យស្លាប់ នៅអាកាសយានដ្ឋាន ក្នុងទីក្រុង Kuala Lumpur ដោយស្ត្រីពីរនាក់ ដែលគេជឿជាក់ថា ជាទីភ្នាក់ងារចារកិច្ច កូរ៉េខាងជើង ទទួលបញ្ជាពីរបបដឹកនាំលោក គីម ជុងអ៊ុន ហើយបច្ចុប្បន្ន ស្ត្រីទាំងពីរនាក់នេះ កំពុងរត់គេចខ្លួន។

គួរបញ្ជាក់ថា សារព័ត៌មានកូរ៉េខាងត្បូង ក៏ធ្លាប់បានរាយការណ៍ដែរថា លោក គីម ជុងណាំ ត្រូវបានគេប៉ុនប៉ងសម្លាប់ មិនបានសម្រេចម្ដងរួចមកហើយ នៅក្នុង ទីក្រុងម៉ាកាវ។ មួយវិញទៀត នៅកាលណោះមានពាក្យ ចចាមអារ៉ាមជាច្រើនថា លោក គីម ជុងអ៊ុន ជាអ្នកបញ្ជាឱ្យគេសម្លាប់រូបលោក ដោយសារតែរឿងការ ជ្រើសតាំងមេដឹកនាំកូរ៉េខាងជើងថ្មី ជំនួសលោក គីម ជុងអ៊ីល តែទីភ្នាក់ងារចារកិច្ចចិន បានរារាំងការប៉ុនប៉ងធ្វើឃាតនេះទាន់ពេលវេលា៕

ដកស្រង់ពី៖ Fresh News