Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំ​មាន​គោលជំហរ «ប្រឆាំងលោក ដូណាល់ ត្រាំ» ត្រូវបានតែងតាំង​​ជាប្រមុខរដ្ឋថ្មីរបស់​​អាល្លឺម៉ង់!

  • Print

(ប៊ែរឡាំង)៖ អតីតរដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Frank-Walter Steinmeier បានជាប់ឆ្នោត ក្លាយជាប្រមុខរដ្ឋថ្មី (ប្រធានាធិបតី) របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ហើយ ខណៈដែលគ្រប់គ្នា បានដឹងជាយូរណាស់មកហើយថា អតីតអ្នកជំនាញការទូតរូបនេះ គឺមាននយោបាយប្រឆាំងនឹងប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ត្រាំ តាំងតែពីមុនលោកជាប់ឆ្នោតមកម្ល៉េះ។

នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ លោក Frank មានវ័យ ៦១ឆ្នាំហើយ នឹងត្រូវឡើងកាន់តំណែង ជាផ្លូវការក្នុងនាមជា ប្រមុខរដ្ឋអាល្លឺម៉ង់ ដើម្បីដើរតួនាទី សម្របសម្រួល ដោះស្រាយបញ្ហាជាតិធំៗ ហើយលោកក៏នឹងធ្វើជាអ្នក សេដ្ឋកិច្ចកំពូលរបស់សហភាពអឺរ៉ុបផងដែរ ខណៈដែលលោកមានភាពល្បីល្បាញជាងគេ ស្រាប់ទៅហើយ ក្នុងជួរនយោបាយ របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ទាំងមូល។ លោកក៏បានបង្កការព្រួយបារម្ភផងដែរ ពីសំណាក់ប្រទេសអឺរ៉ុបជាច្រើន ដោយសារតែ គោលជំហរទន់ភ្លន់របស់លោក ចំពោះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន។

គួរបញ្ជាក់ តាមអ្នកវិភាគនយោបាយអាល្លឺម៉ង់ថា ការឡើងកាន់តំណែង ជាប្រធានាធិបតីរបស់លោក Frank គឺជាជោគជ័យធំមួយ របស់គណបក្សសង្គមប្រជាធិបតេយ្យ (SPD) ដោយសារតែ វាជាការត្រួសត្រាយផ្លូវ សម្រាប់លោក Martin Schulz អតីតប្រធានសភាសហភាពអឺរ៉ុប ដែលបច្ចុប្បន្នជាបេក្ខជនអធិការបតី របស់គណបក្ស SPD ត្រៀមធ្វើការប្រកួតប្រជែងជាមួយអធិការបតីបច្ចុប្បន្ន លោកស្រី អេនជេឡា មើគែល (ប្រធានគណនាយករដ្ឋមន្ត្រី) នៅក្នុងការបោះឆ្នោតជាតិ នាខែកញ្ញាខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News