Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនបញ្ឈប់ «គំរោងសាងសង់តម្លៃរាប់ពាន់លានដុល្លារ» របស់កូរ៉េខាងត្បូង អាចដោយសារប្រព័ន្ធមីស៊ីល THAAD!

  • Print

(សេអ៊ូល)៖ ក្រុមហ៊ុនកូរ៉េខាងត្បូង Lotte Group បានឱ្យដឹងថា អាជ្ញាធរចិនបានសម្រេចចិត្ត បញ្ឈប់គំរោងសាងសង់ អចលនទ្រព្យ ដែលមានតម្លៃ រាប់ពាន់លានដុល្លារ នៅឯភាគឦសានទីក្រុង Shenyang បន្ទាប់ពីការចុះធ្វើអធិការកិច្ច ក៏ប៉ុន្តែព្រមពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានបដិសេធ មិនធ្វើការអាត្ថាធិប្បាយ ចំពោះចេតនាពិតប្រាកដ របស់អាជ្ញាធរចិនឡើយ ខណៈទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង កំពុងមានភាពរកាំរកូសនឹងគ្នា ដោយសារគំរោងតម្លើង ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD លើឧបទ្វីបកូរ៉េ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។ ជុំវិញបញ្ហានេះដែរ បើតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន កូរ៉េខាងត្បូង ការចុះធ្វើអធិការកិច្ចក្រុមហ៊ុន Lotte Group របស់អាជ្ញាធរចិន ធ្វើឡើងដើម្បីជាការឆ្លើយតប ទៅការសម្រេចចិត្ត ដាក់ពង្រាយ THAAD លើទីលានវាយកូនហ្គោលមួយកន្លែង ក្នុងប្រទេសកូរ៉េខាងត្បូង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Lotte។ លើសពីនេះទៅទៀត ចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៦មក អាជ្ញាធរចិន បានដឹកនាំ ការធ្វើអធិការកិច្ចជាបន្តបន្ទាប់ ឬក៏បើកការស៊ើបអង្កេត លើការបង់ពន្ធរបស់ក្រុមហ៊ុន Lotte ក្នុងប្រទេសចិន ក្នុងនោះរួមមានទាំង ផ្សារទំនើបចំនួន១២០កន្លែងផងដែរ។

គួរបញ្ជាក់ថា យោងតាមក្រុមហ៊ុន Lotte Group ការសម្រេចចិត្ត បញ្ឈប់គំរោងសាងរបស់ខ្លួន កើតឡើងកាលពីខែធ្នូ កន្លងទៅ។ គំរោងសាងសង់ អចលនទ្រព្យ Lotte's Shenyang project គឺគ្រប់ដណ្ដប់លើផ្ទៃដី១.៤៥លានគីឡូម៉ែត្រក្រឡា ដោយផ្ដោតសំខាន់លើការ សាងសង់ផ្សារទំនើប លំនៅឋាន និងសាលសិល្បៈភាពយន្ដជាដើម ៕

ដកស្រង់ពី៖ Fresh News