Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិក៖ ព្យុះថូណាដូដ៏កំណាច​ វាយប្រហារភាគត្បូង​រដ្ឋ Louisiana និងបង្កឲ្យមនុស្ស២៦នាក់របួស និងបំផ្លាញផ្ទះ២៥០ខ្នង!

  • Print

(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងតិចចំនួន២៦នាក់ បានទទួលរងរបួស និង លំនៅឋានចំនួន២៥០ខ្នង បានរងការបំផ្លិចបំផ្លាញ នៅក្រោយពេលដែលខ្យល់ព្យុះ ថូណេដូ (Tornado) មួយចំនួនបានវាយប្រហារ បន្តបន្ទាប់គ្នាទៅលើតំបន់ ភាគខាងត្បូងនៃរដ្ឋល្វីស្សាណា (Louisiana) នារសៀលថ្ងៃអង្គារសប្តាហ៍នេះ (ពេលនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន)។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមអង្គការឧតុនិយមជាតិអាមេរិក ព្យុះថូណាដូមួយ ជាមួយនិងល្បឿនខ្យល់បក់ ពីចន្លោះ១៧៧គីឡូម៉ែត្រ រហូតដល់២១៦គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារ ចំភាគកើតនៃទីក្រុងញូអូរលីន (New Orleans) ដែលធំជាងគេបំផុត នៅក្នុងរដ្ឋLouisiana ហើយបណ្តាលឲ្យមនុស្សយ៉ាងហោច ចំនួន២៦នាក់របួស។

បន្ថែមពីនេះខ្យល់ព្យុះកំណាចនេះ បានកាត់ផ្តាច់បណ្តាញចរន្តអគ្គិសនី សម្រាប់មនុស្សមិនតិចជាង ១០,០០០គ្រួសារឡើយ និងបានបំផ្លិញបំផ្លាញលំនៅឋាន ២៥០ខ្នង និងយានជំនិះ ជាច្រើនគ្រឿងថែមទៀតផង។ ជាមួយគ្នានេះសាលារៀនមួយចំនួន នៅក្នុងតំបន់ ក៏បានទទួលរងការខូចខាតផងដែរ ប៉ុន្តែ ជាសំណាងល្អពុំមានសេចក្តីរាយការណ៍ថា នរណាម្នាក់បានទទួលរងរបួសនោះឡើយ។

ដោយឡែកសាលារៀនខ្លះទៀត នឹងបិទទ្វារផ្អាកដំណើរការ នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ គួរបញ្ជាក់ថា បន្ទាប់ពីបានបញ្ជាក់ថាខ្យល់ព្យុះ ថូណាដូ យ៉ាងហោចណាស់ចំនួន០៦ បានវាយបោកបក់ នៅតាមទីតាំងជាច្រើនរួមមាន Ascension, Livingston, New Orleans, St. James, St. Tammany, និង Tangipohoa Parish លោក Hohn B. Edwards អភិបាលរដ្ឋ បានចេញសេចក្តីប្រកាសដាក់រដ្ឋ Louisiana នៅក្នុងភាពអាសន្នជាបន្ទាន់៕

ដកស្រង់ពី៖ Fresh News