Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បន្ថែមកម្តៅ! អាមេរិកគ្រោងដាក់ «កងកម្លាំង IRGC ដ៏មានឥទ្ធិពលរបស់អ៊ីរ៉ង់​ ចូលជាអង្គការភេវករ!»

  • Print

(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងតែធ្វើការពិចារណា លើសំណើដ៏សំខាន់មួយ ដែលអាចឈានទៅដល់ការ កំណត់កងកម្លាំងការពារបដិវត្តន៍ (IRGC) ដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ ចូលជាអង្គការភេរវករមួយ ហើយដែលទង្វើនេះនឹងកាន់តែដុតរោល ជម្លោះរវាងប្រទេសទាំងពីរ កាន់តែខ្លាំងបន្ថែមទៀត ជាមិនខាន។

នេះបើតាមការដកស្រង់ ព័ត៌មានពី Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមប្រភពព័ត៌មាន ពីមន្រ្តីនៅឯសេតវិមាន ទីភ្នាក់ងាររដ្ឋាភិបាល អាមេរិកមួយចំនួន បានធ្វើការពិគ្រោះយោបល់ គ្នាស្តីអំពីសំណើខាងលើ ហើយវានឹងត្រូវបានអនុវត្តន៍ នឹងបន្ថែមពីលើចំណាត់ការ របស់សហរដ្ឋអាមេរិក ដែលបានដាក់ទៅលើបុគ្គល និង ស្ថាប័នមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងកងកម្លាំង IRGC តែម្តង។

យ៉ាងណាមិញទីភ្នាក់ងារព័ត៌មាន Reuters ពុំទាន់បានឃើញឯកសារ នៃសំណើដែលអាចមានទម្រង់ ជាបទបញ្ជា បង្គាប់ឲ្យក្រសួងការបរទេសធ្វើការពិចារណា ក្នុងការចាត់តាំង កងកម្លាំង IRGC ទៅក្នុងចំណោម ក្រុមភេរវករនោះឡើយ ហើយវាមិនច្បាស់លាស់នៅឡើយទេថា តើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងសម្រេចចុះហត្ថលេខាលើបទបញ្ជាបែបនេះ។

គួរបញ្ជាក់ថាកងកម្លាំងការពារបដិវត្តន៍ IRGC គឺជាអង្គភាពសន្តិសុខ ដែលខ្លាំងក្លាជាងគេបំផុត របស់ប្រទេសអ៊ីរ៉ង់ ហើយកងកម្លាំង IRGC ជាអ្នកគ្រប់គ្រងភាគហ៊ុនយ៉ាងធំ នៅក្នុងសេដ្ឋកិច្ចអ៊ីរ៉ង់ និងមានឥទ្ធិពលដ៏សម្បើម នៅក្នុងប្រព័ន្ធនយោបាយ នៃប្រទេសតំបន់មជ្ឈិមបូព៌ាមួយនេះ។

ដោយឡែក ជុំវិញសេចក្តីរាយការណ៍ខាងលើ សេតវិមាន មិនបានធ្វើការឆ្លើយតបភ្លាមៗ ចំពោះសំណើការធ្វើអធិប្បាយនោះឡើយ ខណៈអ៊ីរ៉ង់អាចនឹងនៅតែបន្ត បដិសេធដាច់ខាត ចំពោះការជាប់ទាក់ទងនានា ក្នុងអំពើភេរវកម្ម៕

ដកស្រង់ពី៖ Fresh News