Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គេចមិនបាន! អតីតប្រធានាធិបតីប៉េរូ «ប្រឈមមុខនឹងទោស​ជាប់ពន្ធនាគារ» ពីបទប្រព្រឹត្តអំពើ​ពុករលួយ!

  • Print

(លីម៉ា)៖ ក្រសួងសាធារណការប៉េរូ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអំពាវនាវឱ្យមានផ្តន្ទាទោស ដាក់ពន្ធនាគារទៅលើអតីតប្រធានាធិបតី លោក Alejandro Toledo ពីបទប្រព្រឹត្តអំពើពុករលួយ (ការកឹបកេងថវិការដ្ឋ និងស៊ីសំណូក) អំឡុងពេលកាន់អំណាច។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧។ កាលពីថ្ងៃចន្ទកន្លងទៅ ក្រសួងសាធារណការប៉េរូ បានឱ្យដឹងថា ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើង ដើម្បីប្រឆំាងនឹងលោក Toledo សម្រាប់ការប្រើប្រាស់ ឥទ្ធិពលរបស់ខ្លួន ដើម្បីលាងលុយកង្វក់ ហើយការប្រកាសបែបនេះ កើតឡើងបន្ទាប់ពីគេ បានរកឃើញផ្ទះដ៏ធំស្កឹមស្កៃ ដែលគេជឿជាក់ថា ជារបស់ អតីតប្រធានាធិបតី រូបនេះកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។

ជុំវិញបញ្ហានេះដែរ បើតាមរដ្ឋអាជ្ញាប្រឆាំងអំពើពុករលួយប៉េរូ លោក Hamilton Castro ក្រុមអាជ្ញាធរ ក៏បានបើកការស៊ើបអង្កេតផងដែរ លើអ្នកជំនួញលោក Josef Maiman និងមិត្តភក្តិជិតស្និតម្នាក់របស់លោក Toledo គឺលោក Jorge Barata ដែលត្រូវបានជាប់សង្ស័យថា បានបង់ប្រាក់២០លានដុល្លារអាមេរិកឱ្យលោក Toledo តាមរយៈគណនី ក្រៅប្រទេសមួយ ក្នុងប្រទេសអង់ដូរ៉ា (Andorra) ខណៈប្រាក់ជាង១១លានដុល្លារផ្សេងទៀត ត្រូវបានគេរកឃើញក្នុងគណនីរបស់លោក Maiman នៅអង់គ្លេស។

គួរបញ្ជាក់ថា ប្រាក់ជាប់សង្ស័យថាខុសច្បាប់ទាំងនេះ គឺអាចមានជាប់ពាក់ព័ន្ធ នឹងគំរោងសាងសង់ផ្លូវ Highway តភ្ជាប់ពីប្រទេសប៉េរូ ទៅកាន់ប្រទេសប្រេស៊ីល ក្រោមការដឹកនាំគំរោង ដោយក្រុមហ៊ុន Odebrecht និង ក្រុមសំណង់ប្រេស៊ីលមួយចំនួនទៀត៕

ដកស្រង់ពី៖ Fresh News