Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្នំភ្លើងល្បីឈ្មោះនៅ​ភាគខាងលិច​ឥណ្ឌូណេស៊ី បន្តផ្ទុះ​អស់​ជិត​មួយសប្តាហ៍​ហើយ ប៉ុន្តែអាជ្ញាធរ​​មិនទាន់​ជម្លៀស​​ប្រជាជន!

  • Print

(ហ្សាការតា)៖ ភ្នំភ្លើងស៊ីណាប៊ុង (Sinabung) ដែលស្ថិតក្នុងខេត្ត ស៊ូម៉ាត្រាខាងជើង (North Sumatra) នៃប៉ែកខាងលិច ប្រទេសឥណ្ឌូណេស៊ី បានបន្តផ្ទុះឡើងយ៉ាងក្តៅគគុក មកទល់រសៀលថ្ងៃអង្គារនេះ និង បានជះកម្អែលផេះដ៏សន្ធោសន្ធៅ ឡើងទៅលើអាកាសកម្ពស់ជាងពីរគីឡូម៉ែត្រ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមលោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារ គ្រប់គ្រងគ្រោះមហន្តរាយជាតិ ឥណ្ឌូណេស៊ី កម្ទេចផះខាងលើបានភាយ និងរសាត់អណ្តែតទៅកាន់ភាគកើត ខណៈកម្អែលភ្នំភ្លើង ដ៏សែនក្តៅបានហូរឆ្ពោះ ទៅភាគខាងត្បូង ភាគអាគ្នេយ៍ និង ភាគខាងកើតពីមាត់ភ្នំភ្លើង ក្នុងចម្ងាយរហូតដល់ពីរគីឡូម៉ែត្រ ហើយអ្នកភូមិដែលរស់នៅតាម ដងទន្លេជាមួយខ្សែទឹកហូរ នៅក្នុងជម្រាលភ្នំស៊ីណាប៊ុង ត្រូវបានព្រមាន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់និច្ច អំពីគ្រោះថ្នាក់ដែលអាចបង្កឡើង ពីកម្អែលភ្នំភ្លើង។ម៉្យាងវិញទៀត បណ្តាភ្ញៀវទេសចរ និងអ្នកភូមិត្រូវបានហាមឃាត់ មិនឲ្យធ្វើដំណើរចូលទៅកាន់តំបន់ ក្បែរនោះឡើយ។

គួរបញ្ជាក់ថាភ្នំស៊ីណាប៊ុង ដែលស្ថិតនៅក្នុងចំណោម ភ្នំភ្លើងដ៏សកម្ម និងល្បីឈ្មោះជាងគេបំផុត ចំនួន១២៩របស់ឥណ្ឌូណេស៊ី បានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃទី០២ ខែកុម្ភៈសប្តាហ៍មុននេះមកម្ល៉េះ ប៉ុន្តែមិនបានបង្ក ឲ្យមានការជម្លៀសខ្លួន ប្រជាជននោះឡើយ៕

ដកស្រង់ពី៖ Fresh News