Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើងប្រកាសថា «នឹងបាញ់បង្ហោះផ្កាយរណប​បន្ថែមទៀត» នាពេលឆាប់ៗ ទោះបី​កំពុង​ជាប់​ទណ្ឌកម្ម​​អន្តរជាតិ!

  • Print

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារនេះ បានប្ដេជ្ញាថា នឹងបន្តបាញ់បង្ហោះ ផ្កាយរណបជាបន្តបន្ទាប់ នាពេលអានាគតដ៏ខ្លីខាងមុខនេះ បើទោះជា កំពុងជាប់ទណ្ឌកម្ម ពីសំណាក់សហគមន៍អន្តរជាតិក៏ដោយ។

នេះបើតាមសារព័ត៌មាន រដ្ឋកូរ៉េខាងជើង Rodong Sinmun ដកស្រង់ដោយទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ នៅរសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាម Rodong Sinmun ការបាញ់បង្ហោះ ដោយជោគជ័យនូវផ្កាយរណប Kwangmyongsong-4 កាលពីឆ្នាំ២០១៦ បានបង្ហាញថា កូរ៉េខាងជើង កំពុងឆ្ពោះកាន់តែជិតដល់គោលបំណង ចង់ក្លាយជាមហាអំណាច ទីអវកាសមួយនឹងគេដែរហើយ។

សារព័ត៌មានដដែល បានបន្ថែមថា «យើងបាននាំយកផ្កាយរណប ចូលទៅកាន់គន្លងតារាវិថី ប្រកបដោយជោគជ័យ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៦ ហើយយើងនឹងបន្តបាញ់ បង្ហោះផ្កាយរណបផ្សេងទៀត នាពេលអានាគតដ៏ខ្លីខាងមុខនេះ តាមការសម្រេចរបស់គណបក្ស ពលករកូរ៉េខាងជើង»។ ទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញយល់ថា ការបាញ់បង្ហោះផ្កាយរណបនេះ គ្រាន់តែជាការធ្វើតេស្ដសាកល្បង ដើម្បីបិទបាំងពី ការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោង រយៈចំងាយឆ្ងាយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការបាញ់បង្ហោះ ឬ ការអភិវឌ្ឍផ្កាយរណប របស់កូរ៉េខាងជើង គឺជាទង្វើផ្ទុយទៅនឹង សេចក្ដីសម្រេចនៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ត្បិតការសាកល្បងទំាងនេះត្រូវបានគេមើលឃើញថា របបដឹកនាំក្រុងព្យុងយ៉ាង ប្រើវាជាខែលដើម្បីអភិវឌ្ឍន៍ កម្មវិធីមីស៊ីលផ្លោងអន្តរទ្វីប ICBM ប៉ុណ្ណោះ៕

ដកស្រង់ពី៖ Fresh News