Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីស៊ីរី «កំពុងរង់ចាំមើលការសន្យា​របស់លោក ដូណាល់ ត្រាំ»​ ថានឹង​កាត់ផ្តាច់​ជំនួយ​​ទៅក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល!

  • Print

(អាំម៉ាន់)៖ ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់ អាស្សាដ បាននិយាយទៅកាន់ ក្រុមអ្នករាយការណ៍ព័ត៌មាន នានាថា ការប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងក្រុមភេរវក ររដ្ឋអ៊ីស្លាម ISIS ពីសំណាក់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងការសន្យាថា នឹងកាត់ផ្តាច់ជំនួយ ទៅក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាលស៊ីរី ដែលអាចឈានទៅរកការគាំទ្រ រដ្ឋាភិបាលស៊ីរីប្រឆាំងនឹង ក្រុម ISIS ដែរនោះ គឺមិនទាន់អាចសន្និដ្ឋានថា នឹងក្លាយទៅជាការពិតនោះឡើយ ដោយគេត្រូវរង់ចាំមើល ដំណើរមួយជំហានៗសិន។

នេះបើតាមការដកស្រង់ការផ្សាយ ពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧។

គួរបញ្ជាក់ថា វាមិនមែនជារឿងថ្មីនោះទេ ដែលថា លោក ដូណាល់ ត្រាំ នឹងព្យាយាមស្វែងរក កិច្ចសហប្រតិបត្តិការ ដើម្បីកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ISIS ប៉ុន្តែសម្រាប់ការកាត់ផ្តាច់ជំនួយ ទៅក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី និងការងាកទៅសហការ លើការប្រយុទ្ធប្រឆាំងក្រុម ISIS ជាមួយរដ្ឋាភិបាលស៊ីរី ទើបជារឿងដែលពិបាក នឹងអាចកើតឡើង ដោយសារតែសហរដ្ឋអាមេរិក មានជំហររឹងមាំ រួចមកហើយ ក្នុងការទម្លាក់ របបផ្តាច់ការ ឬ របបដែលប្រទេសសម្ព័ន្ធមិត្ត អាមេរិកនានាចង់ទម្លាក់ ដូចជានៅស៊ីរីនេះឯង។ ទោះបីជាបែបនេះក្តីលោក អាស្សាដ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា វាគ្រាន់តែជាពាក្យសន្យា ប៉ុន្តែយើងត្រូវតែរង់ចាំ ហើយវាលឿនពេកហើយ ក្នុងការរំពឹងថាវានឹងកើតឡើងនោះ»។

បន្ថែមពីនេះប្រធានាធិបតីស៊ីរី ដែលបានត្រដាបត្រដួសនឹងសង្គ្រាម ០៦ឆ្នាំមកហើយរូបនេះ ក៏បានបង្ហាញ សុទិដ្ឋិនិយមផងដែរ ចំពោះកិច្ចសហប្រតិបត្តិការ ដែលអាចនឹងកើតមានឡើងរវាងរុស្ស៊ី-អាមេរិក ថាពិតជាជំហានដ៏វិជ្ជមាន ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកភេរវករ៕


ដកស្រង់ពី៖ Fresh News