Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក អូបាម៉ា និងក្រុមគ្រួសារសម្ងំរស់​នៅយ៉ាង​សុខសាន្ត ខណៈ​រដ្ឋបាល​​ថ្មីអាមេរិក​​កំពុងប្រឈមមុខ នឹងបញ្ហា​ជុំជិត!

  • Print

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា និង ភរិយាលោកស្រី មីឈែល អូបាម៉ា កំពុងកសាងជីវិតថ្មី ព្រមទាំងស្វែងរកភាពរីករាយ នៅក្នុងជីវិត ជាឯកជន ខណៈសហរដ្ឋអាមេរិក កំពុងជួបប្រទះ នឹងបញ្ហានយោបាយទាំងផ្ទៃក្នុង និង អន្តរជាតិព្រមទាំងភាពចម្រូងចម្រាស់ ដោយសារតែបទបញ្ជា ប្រធានាធិបតីរបស់ លោក ដូណាល់ ត្រាំ ជាពិសេស នោះគឺការហាមឃាត់ ជាបណ្ដោះអសន្ននូវប្រជាជន មកពីបណ្ដាប្រទេសមូស្លីម ភាគច្រើនចំនួន ០៧ ចូលជាន់ទឹកដីអាមេរិក។

នេះបើតាមការចេញផ្សាយ ដោយគេហទំព័រ Travel and Leisure កាលពីដើមខែកុម្ភៈនេះ។ លោក បារ៉ាក់ អូបាម៉ា បានធ្វើដំណើរ ទៅកាន់តំបន់ជាច្រើន នៅលើពិភពលោក ក្នុងរយៈពេលពីរ អាណត្តិជាប្រធានាធិបតីអាមេរិក ក៏ប៉ុន្តែ ការធ្វើដំណើរកម្សាន្តវិស្សមកាលរបស់លោក នៅពេលនេះគឺជាពេលវេលាសម្រាកមួយ ដ៏សំខាន់ក្នុងជីវិតឯកជន ក្រោយពីលោកបានប្រគល់សេតវិមាន ទៅឱ្យលោក ដូណាល់ ត្រាំ ជាអ្នកគ្រប់គ្រងបន្ត។

លោក អូបាម៉ា និង ភរិយាបានទៅលេងកោះ British Virgin Islands កាលពីសប្តាហ៍មុន ជាមួយមិត្តភក្តិ និង មានគំរោងរីករាយជាច្រើនទៀត ជាមួយក្រុមគ្រួសារ។ ដោយឡែកពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក ដែលគ្មានលោក អូបាម៉ា កំពុងប្រឈមមុខនឹងភាពចម្រូងចម្រាស់ បណ្ដាលមកពីការចេញបទបញ្ជា ពីសំណាក់ប្រធានាធិបតីអាមេរិកថ្មី ស្ដីពីជនភៀសខ្លួន ដែលត្រូវបានតុលាការកំពូលជំទាស់ រីឯក្រសួងយុត្តិធម៌អាមេរិក អះអាងថា ជាការអនុត្តន៍ដោយស្របច្បាប់ នៃអំណាចប្រធានាធិបតី ហើយវាក៏មិនមែនមានគោលដៅ តែទៅលើជនមូស្លីមនោះដែរ ក៏ប៉ុន្តែ ដើម្បីបុព្វហេតុសន្តិសុខជាតិ។ដូច្នេះបទបញ្ជានេះ ឡើងវិញគួរតែត្រូវដាក់ ឱ្យអនុវត្តន៍។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះដែរ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) សវនាការស្ដាប់មួយ នឹងត្រូវធ្វើឡើង ដើម្បីកំណត់ថាតើគួរតែគំាទ្រ ឬក៏ជំទាស់នឹងបទបញ្ជា ប្រធានាធិបតីនេះ៕

ដកស្រង់ពី៖ Fresh News