Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួកគីប្រកាសថានឹងមិនប្រគល់ទីក្រុង Al-​Bab ទៅឱ្យកងកម្លំាងរដ្ឋាភិបាលស៊ីរីនោះឡើយ!

  • Print

(អ៊ីស្ដង់ប៊ូល)៖ ឧបនាយករដ្ឋមន្ត្រី តួកគីលោក នូម៉ាន់ គូតទូលមូស (Numan Kurtulmus) បានបញ្ជាក់ចំៗ នៅថ្ងៃអង្គារនេះថា ការអះអាងដែលថា តួកគីនឹងប្រគល់ទីក្រុង Al-Bab ទៅឱ្យ កងកម្លំាងរដ្ឋាភិបាលស៊ីរី របស់លោកប្រធានាធិបតី បាហ្សា អាល់ អាស្សាដ នៅពេលក្រុម ISIS ត្រូវបានកម្ចាត់ ឬបណ្ដេញចេញ គឺជារឿងមិនពិត ពោលគឺទីក្រុងអង់ការ៉ា គ្មានគំរោងធ្វើបែបនេះឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ក្រុមឧទ្ទាមស៊ីរី គាំទ្រដោយតួកគី រួមមានដូចជា កងរថក្រោះ និង កងយន្ដហោះចម្បាំង បានឡោមព័ទ្ធទីក្រុង Al-Bab តាំងតែពីខែធ្នូ ឆ្នាំ២០១៦ មកម្ល៉េះ។ ចំណែកឯលោក គូតទូលមូស ក៏បានរិះគន់ សហរដ្ឋអាមេរិកផងដែរថា បានបរាជ័យក្នុងការ ផ្ដល់ការគំាទ្រគ្រប់គ្រាន់ ដល់ប្រតិបត្តិការយោធារបស់តួកគី ដើម្បីវាយដណ្ដើម ទីក្រុងមួយនេះ។

ទោះបីជាបែបនេះក្តី រដ្ឋាភិបាលតួកគី មិនបានបញ្ជាក់ថា តើខ្លួននឹងត្រូវធ្វើអ្វីបន្តទៀត ចំពោះទីក្រុង ជាប់ព្រំដែនខាងលើនេះឡើយ ដែលប្រហែលជាត្រូវការពេលវេលាបន្ថែម ដើម្បីគ្រប់គ្រងស្ថានការណ៍ឲ្យបាន ១០០ភាគរយសិន៕

ដកស្រង់ពី៖Fresh News