Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការចាកចេញរបស់អង់គ្លេស នឹងជំរុញឲ្យ «អឺរ៉ុបកាន់តែរួបរួមគ្នា និងខ្លាំងក្លា»

  • Print

(ញូយ៉ក)៖ ប្រធានអ្នកចរចា Brexit នៃសភាសហភាពអឺរ៉ុប នៅថ្ងៃអង្គារនេះ បានថ្លែងថា ការសម្រេចចិត្ត របស់ចក្រភពអង់គ្លេស ក្នុងការដកខ្លួនចេញពី EU បានផ្តល់ឱកាសដ៏ល្អមួយ ដល់ការធ្វើកំណែងទម្រង់ នៅក្នុងសហភាពអឺរ៉ុបផ្ទាល់ និង ជៀសវាងការបែកបាក់គ្នាបន្ថែមទៀត នាពេលអនាតគ នៅក្នុងចំណង ទាក់ទងរវាងសមាជិក ដែលនៅសេសសល់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមករា ឆ្នាំ២០១៧។ អតីតនាយករដ្ឋមន្រ្តី ប៊ែលហ្សិក និងជាសមាជិក នៃគណកម្មការអឺរ៉ុបលោក Guy Verhofstadt បាននិយាយថា «ការពិភាក្សា Brexit គឺជាឱកាសដ៏ល្អមួយ មិនត្រឹមតែសម្រាប់ ធ្វើកិច្ចពិភាក្សា និង ចរចាលើកិច្ចព្រមព្រៀងថ្មីមួយ ឬក៏ ភាពជាដៃគូសហការថ្មី ជាមួយចក្រភពអង់គ្លេសនោះឡើយ ប៉ុន្តែ ក៏សម្រាប់ធ្វើការក្រើនរំលឹកថា ឥឡូវនេះ វាដល់ពេលដែលគួរមាន រដ្ឋាភិបាលពិតប្រាកដមួយ នៅក្នុងអឺរ៉ុបហើយ»។

បន្ថែមពីនេះលោក Verhofstadt បានលើកឡើងទៀតថា «ជាជាងការដកថយ និង ប្រេះស្រាំ សហភាពអឺរ៉ុប ត្រូវតែប្រឹងរួបរួមសាមគ្គីគ្នាបន្ថែមទៀត»។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៦ ប្រជាជនអង់គ្លេស បានបោះឆ្នោត ជាមួយនិងសំឡេង ៥២-៤៨ភាគរយ ដើម្បីគាំទ្រឲ្យ ប្រទេសរបស់ពួកគេ ចាកចេញពីសហភាពអឺរ៉ុប ដែលបានបង្កឲ្យមានការ ផ្លាស់ប្តូរថ្នាក់ដឹកនាំ នៅក្នុងជួររដ្ឋាភិបាល និង ការតែងតាំងលោកស្រី Theresa May ជានាយករដ្ឋមន្រ្តី ហើយនៅថ្ងៃទី១៧ ខែមករា លោកស្រី May បាននិយាយថា ចក្រភពអង់គ្លេស នឹងចាកចេញពីទីផ្សារអឺរ៉ុបតែមួយ នៅពេលដែលចាកចេញពីសហភាពអឺរ៉ុប ខណៈលោកស្រី ក៏មានបំណងចង់ចាប់ផ្តើម នីតិវិធី Brexit ឲ្យបាននៅចុងខែមីនា ខាងមុខនេះ៕

ដកស្រង់ពី៖Fresh News