Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យន្តហោះចម្បាំងតួកគី សម្រុកទម្លាក់​គ្រាប់បែកនៅ​ភាគខាងជើង​ស៊ីរី​ ស្លាប់​សមាជិក ISIS ចំនួន៦៥នាក់!

  • Print

(អង់ការ៉ា)៖ យោធាតួកគី បានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS ចំនួន៦៥នាក់ ត្រូវបានសម្លាប់នៅក្នុង ប្រតិបត្តិការយោធាមួយ នៅទីក្រុង Al-Bab ស្ថិតនៅភាគខាងជើង ប្រទេសស៊ីរី នារយៈពេល២៤ម៉ោងចុងក្រោយនេះ។

 នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួរ នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ ២០១៧។

ប្រភពដដែលបានឱ្យដឹងដែរថា យោធាតួកគី បានវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងប្រមាណជា ១៩៦ កន្លែងរបស់ក្រុម ISIS ក្នុងនោះ រួមមាន ទីកន្លែង លាក់ខ្លួនមូលដ្ឋានយោធា ទីបញ្ជាការ ព្រមទាំងអាវុធ និង យានយន្ដជាច្រើន។

បន្ថែមពីលើនេះ បើគិតជារួម បូកទាំងការវាយប្រហារ ទីក្នុងទីក្រុង Tadif និងទីក្រុង Uwayshiyah ឧបករណ៍បំផ្ទុះជាង៣,១១៣គ្រាប់ និងគ្រាប់មីន ៥៥ គ្រាប់ ត្រូវបានបំផ្លាញ ចាប់តាំងពីយោធាតួកគី ចាប់ផ្ដើមធ្វើប្រតិបត្តិការយោធាឈ្មោះថា Euphrates ដើម្បីប្រឆាំងនឹងក្រុម ISIS ក្រុមឧទ្ទាមឃើដ YGP និងPYD កាលពីខែសីហាមក។

គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរ កិច្ចចរចាសន្តិភាព ស្ដីពីប្រទេសស៊ីរី រវាងរដ្ឋាភិបាលស៊ីរី និង ក្រុមប្រឆាំងស៊ីរី បានចាប់ផ្ដើមធ្វើឡើងហើយ នៅក្នុងរដ្ឋធានីអាស្ដាណា ប្រទេសកាហ្សាក់ស្ថាន ក្រោមកិច្ចសម្របសម្រួល ដោយប្រទេសតួកគី និង រុស្ស៊ី៕

ដកស្រង់ពី៖ Fresh News