Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​ស្លាប់កើនដល់១៨នាក់ និង៥០នាក់រងរបួស ដោយសារព្យុះកំណាចថូណាដូ វាយប្រហារសហរដ្ឋអាមេរិក

  • Print

(អាមេរិក)៖ ក្រុមមន្ត្រីអាមេរិក បានឲ្យដឹង នៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ ដោយសារខ្យល់ព្យុះថូណាដូ បានកើនឡើងដល់ ១៨នាក់ហើយ ខណៈមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅឯភាគខាងត្បូង សហរដ្ឋអាមេរិក។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។ ខ្យល់ព្យុះកំបុតត្បូងថូណាដូ (Tornado) ដែលបក់បោក ក្នុងល្បឿន ២១៨ គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារ មកលើតំបន់ជាច្រើន ក្នុងនោះរដ្ឋចរជៀ (Georgia) មានមនុស្ស១៤នាក់ស្លាប់ និង រដ្ឋមីស៊ីស៊ីបពី (Mississippi) មានមនុស្ស០៤នាក់ស្លាប់ កាលពីថ្ងៃសៅរ៍កន្លងទៅ។

ជាងនេះទៅទៀត អភិបាលរដ្ឋចរជៀ លោក Nathan Deal ក៏បានប្រកាស ពីភាពអាសន្នផងដែរ ប៉ុន្តែមិនទាន់មានការបញ្ជាក់ ពីទំហំខូចខាតនោះឡើយ ស្របពេលមនុស្ស ៥២ នាក់ បានរងរបួស រីឯផ្ទះ៤៨០ខ្នង ត្រូវបានបំផ្លិចបំផ្លាញ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរ ឧតុនិយមអាមេរិក ផ្គររន្ទះជាច្រើន និង ចំហាយខ្យល់ព្យុះ កំបុតត្បូងថូណាដូ អាចនឹងនៅតែមានឥទ្ធិពល នៅក្នុងរដ្ឋផ្លូរីដា និង ភាគខាងត្បូងនៃរដ្ឋចរជៀ៕

ដកស្រង់ពី៖ Fresh News