Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ភ្លើងឆេះព្រៃដែលគ្មាននរណានឹកស្មានដល់ កើតឡើងនៅភាគខាងលិចអូស្ត្រាលី និងឈានដល់គ្រប់គ្រងលែងបាន!

  • Print

(ស៊ីដនី)៖ ភ្លើងឆេះព្រៃ ដែលបាននិងកំពុងវាយលុក ភាគខាងលិចប្រទេសអូស្ត្រាលី ដែលជារឿងគ្មាននរណា នឹកស្មានដល់នោះ បានឈានដល់តំណាក់កាល គ្រប់គ្រងលែងបានហើយ ខណៈអាជ្ញាធរ ពន្លត់អគ្គីភ័យ កំពុងពង្រាយកម្លាំង ពន្លត់និងជម្លៀសប្រជាជន ដែលងាយរងគ្រោះចេញពីទីនោះ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។ សារព័ត៌មានក្នុងតំបន់ បានរាយការណ៍ថា ភ្លើងបានបន្តលេបត្របាក់ តំបន់ជាយភាគខាងត្បូង និង ខាងលិច ជាពិសេសភាគខាងជើង នៃតំបន់ Orana ដែលអាយុជីវិត ប្រជាជនជាច្រើន អាចនឹងទទួលរងការគំរាមកំហែង ប្រសិនបើមិនអាចជម្លៀសចេញ ទាន់ពេលវេលា។

នាយកដ្ឋានពន្លត់អគ្គីភ័យ បានចេញសារព្រមានៗធ្ងន់ ទៅកាន់ប្រជាជន តំបន់ខាងលើនេះថា «អ្នកស្ថិតនៅក្នុងគ្រោះថ្នាក់ហើយ! ត្រូវជម្លៀសខ្លួនចេញភ្លាម ទៅដើម្បីអាយុជីវិត។ ប្រសិនបើមានផ្លូវ ត្រូវតែចេញ ទៅរកកន្លែងដែលមានសុវត្ថិភាព»។

ចាប់តាំងពីថ្ងៃទី០៨ ខែមករាមក ភ្លើងឆេះព្រៃ បានកើតមានឡើង ជាបន្តបន្ទាប់ នៅតាមតំបន់ភាគខាងលិច ឈាងខាងត្បូងប្រទេសអូស្ត្រាលី ជាពិសេស តំបន់ជុំវិញទីក្រុង Perth ខណៈត្រូវបានបង្ក្រាប និង រលត់ទៅវិញជាបន្តបន្ទាប់។ ប៉ុន្តែឈានមកដល់ល្ងាចថ្ងៃអាទិត្យ ភ្លើងឆេះព្រៃក៏បានកញ្ជ្រោលឡើងវិញ និង បានរាលដាល បង្កការប្រកាសអាសន្ន នៅវេលាម៉ោង ២៖០០នាទីទៀបភ្លឺថ្ងៃចន្ទ ទី២៣ ខែមករា នៅតំបន់ Orana និងMilpara៕

ដកស្រង់ពី៖ Fresh News