Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស​៣៦នាក់ បានស្លាប់ និង៥០នាក់ រងរបួសនៅក្នុង​គ្រោះថ្នាក់រថភ្លើងរអិលធ្លាក់​ផ្លូវនៅ​ប្រទេស​ឥណ្ឌា

  • Print

(ញូដេលី)៖ អាជ្ញាធរឥណ្ឌា បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ៣៦នាក់ បានបាត់បង់ជីវិត និង ៥០នាក់ផ្សេងទៀត បានរងរបួស នៅក្នុង ហេតុការណ៍ រថភ្លើងដឹកអ្នកដំណើរ មួយគ្រឿង រអិលធ្លាក់ផ្លូវ នៅយប់ថ្ងៃសៅរ៍ ម្សិលមិញ នៅឯភាគខាងត្បូង ប្រទេស ឥណ្ឌា។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ ២០១៧។ ប្រភពដដែល បានឱ្យដឹងទៀតថា រថភ្លើង ល្បឿនលឿនខាងលើ មានគោលដៅ ធ្វើដំណើរពីទីក្រុង Jagdalpur ឆ្ពោះទៅកាន់ទីក្រុង Bhubaneswar បានរអិលធ្លាក់ចេញ ផ្លូវដែកនៅក្បែរស្ថានីយ៍រថភ្លើង Kuneri station ស្ថិតនៅក្នុងរដ្ឋ Andhra Pradesh នៃចំងាយប្រមាណជា ៣០ គីឡូម៉ែត្រ Raigarh ខាងក្រៅទីក្រុង Raigarh។

ដោយឡែក ពាក់ព័ន្ធនឹងសោនាដកម្មនេះដែរ ប្រធានមន្ត្រីប៉ូលិសម្នាក់ នៅក្នុងតំបន់ ក៏បានបញ្ជាក់ដែរថា ទូររថភ្លើងចំនួន៩ បានក្រឡាប់ ហើយជនរងគ្រោះភាគច្រើន ដែលបាន បាត់បង់ជីវិត គឺស្ថិតនៅក្នុង បន្ទប់សម្រាកនៃទូររថភ្លើងទី៣ ខណៈមូលហេតុនៃ គ្រោះថ្នាក់នេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៦ មនុស្ស១៥០នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ រថភ្លើងរអិលធ្លាក់ផ្លូវ នៅក្នុងរដ្ឋ Uttar Pradesh ហើយម្យ៉ាងវិញ ទៀត បើគិត ពេញមួយឆ្នាំ២០១៤ មនុស្សប្រមាណជា ២៧,៥៨១នាក់ បានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ នៅលើផ្លូវដែក ក្នុងប្រទេសឥណ្ឌា៕

ដកស្រង់ពី៖ Fresh News