Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនព្រមាន​ «សងសឹកលើក្រុមហ៊ុន Boeing និងវិស័យកសិកម្មរបស់អាមេរិក!» បើសិនជាលោក ដូណាល់ ត្រាំ បង្កសង្រ្គាមពាណិជ្ជកម្ម!

  • Print

(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន ដ៏មានឥទ្ធិពលមួយ នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានជាថ្មីម្ដងទៀតថា ក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing និងវិស័យនាំចូល ផលិតផលកសិកម្ម របស់សហរដ្ឋអាមេរិក នឹងក្លាយជាគោលដៅ សងសឹកពីសំណាក់ទីក្រុងប៉េកាំង នៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដែលចាប់ផ្ដើម មុនដោយប្រធានាធិបតី ជាប់ឆ្នោត លោក ដូណាល់ ត្រាំ។

នេះបើតាមការដកស្រង ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។លោក ដូណាល់ ត្រាំ ដែលនឹងស្បថចូលកាន់តំណែង ជាប្រធានាធិបតីអាមេរិក ទី៤៥ នៅថ្ងៃសុក្រ (ពេលវេលាអាមេរិក) ធ្លាប់បានរិះគន់យ៉ាងខ្លាំង ចំពោះការអនុវត្តន៍ ពាណិជ្ជម្មរបស់ចិន ហើយបានព្រមានថា នឹងដាក់ទណ្ឌកម្ម លើពន្ធនាំចូល ផលិតផលរបស់ចិន មកកាន់សហរដ្ឋអាមេរិក។

ជាងនេះទៅទៀត នៅថ្ងៃពុធ ម្សិលមិញអ្នកជំនួញអាមេរិក លោក វាលបឺ រ៉ូស (Wilbur Ross) ដែលត្រូវបានលោក ត្រាំ តែងតាំងជា រដ្ឋមន្ត្រីពាណិជ្ជកម្ម ក៏បានរិះគន់ផងដែរ លើការអនុវត្តន៍ វិស័យពាណិជ្ជម្មរបស់ចិន ដោយលោកប្រាប់ សមាជិកសភាអាមេរិកថា លោកនឹងស្វែងរកយុទ្ធសាស្ត្រថ្មី ដើម្បីទប់ទល់ជាមួយចិន។ដោយឡែក ឆ្លើយតបទៅនឹងការរិះគន់នេះ សារព័ត៌មានរដ្ឋចិន Global Times បានទទួលស្គាល់ថា សេដ្ឋកិច្ចអាមេរិកពិតជាខ្លំាង ដូច្នេះចិនអាចនឹងខាតបង់ប្រយោជន៍ បើសិនជា សង្រ្គាមពាណិជ្ជកម្មកើតឡើង ប៉ុន្តែចិន ស្វាគមន៍ជានិច្ចសំរាប់សង្រ្គាមនេះ និងកំដរសហរដ្ឋអាមេរិករហូតដល់ទីបំផុត។

គួររំលឹកថា កាលពីខែវិចិ្ឆកា ឆ្នាំ២០១៦ សារព័ត៌មានរដ្ឋចិន Global Times ក៏ធ្លាប់បានព្រមាន សហរដ្ឋអាមរិកដែរថា ចិនអាចនឹងលុបចោលការបញ្ជាទិញយន្ដហោះ ពីក្រុមហ៊ុន Boeing រីឯរោងចក្រក្រុមហ៊ុន Apple នឹងត្រូវរើចេញ ហើយការនាំចេញ ផលិតផលកសិកម្មចិន មានដូចជាសណ្ដែក សៀង និង ពោតជាដើមក៏នឹងត្រូវបាន ហាមឃាត់ក្នុងការនាំចេញ ទៅកាន់សហរដ្ឋអាមេរិកផងដែរ បើសិនជាលោក ត្រាំ ហ៊ានបង្កបញ្ហាដល់វិស័យពាណិជ្ជកម្មចិននោះ៕


 ដកស្រង់ពី៖ Fresh News