Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកជំនាញព្រមានប្រជាជនអ៊ីតាលី «ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដី» ដែលអាចកើតមានបន្ថែមទៀត!

  • Print

(រ៉ូម)៖ ប្រជាជនអ៊ីតាលី ត្រូវបានណែនាំឲ្យបន្តការ ប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ព្រោះអ្នកជំនាញជាច្រើន បានបញ្ជាក់ថា គ្រោះរញ្ជួយដីបន្ថែមទៀត មិនមែនជារឿងពុំអាចទៅរួចនោះឡើយ បន្ទាប់ពីតំបន់ភាគកណ្តាលប្រទេសអ៊ីតាលី នាថ្ងៃពុធម្សិលមិញនេះ បានទទួលរងការ រញ្ជួយខ្លាំងគួរសមបន្តបន្ទាប់គ្នា ដែលបានធ្វើឲ្យសំណង់ជាច្រើនរងការខូចខាត និង បង្ខំឲ្យប្រព័ន្ធ គមនាគមន៍នៅក្នុងតំបន់ ផ្អាកដំណើរការ ព្រមទាំងបានបណ្តាលឲ្យ មនុស្សរាប់ពាន់នាក់ ភៀសខ្លួនចេញពីលំនៅឋាន សាលារៀន និង កន្លែងធ្វើការរបស់ពួកគេ ជាប្រញាប់ប្រញាល់ទៀតផង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០១៧។ ការរញ្ជួយផែនដី កាលពីថ្ងៃម្សិលមិញនេះ បានកើតឡើងក្បែរក្រុង Amatrice ដល់ទៅជាង ១០ដងជាមួយកំរិតចន្លោះពី ៥.០ ទៅ៥.៧រ៉ិចទ័រ ដែលមានសមត្ថភាពខ្លាំង គ្រប់គ្រាន់ក្នុងការបំផ្លិចបំផ្លាញអគារ និង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប៉ុន្តែព្រឹត្តិការណ៍លើកនេះ មានឥទ្ធិពល ខ្សោយឆ្ងាយជាងគ្រោះរញ្ជួយដី កាលពីខែសីហា និងតុលា ឆ្នាំ២០១៦កន្លងទៅ ហើយវាពុំបានបណ្តាលឲ្យមានមនុស្សរងរបួស ឬ មួយក៏បាត់បង់ជីវិតនោះឡើយ។

យោងតាមលោក Paolo Spagna ដែលមានចំណេះដឹងខ្ពស់ ក្នុងផ្នែកនេះ និង អ្នកជំនាញជាច្រើនទៀត គ្រោះរញ្ជួយដីទាំងបីលើកខាងលើ មានជាប់ពាក់ព័ន្ធជាមួយគ្នា ដោយលោកបានលើកឡើងថា «មានថាមពល ដែលបង្កើនឥទ្ធិពលឡើង ហើយបង្កជាគ្រោះរញ្ជួយផែនដី ប៉ុន្តែ បើសិនជា គ្រោះរញ្ជួយដីនោះ ពុំអាចរំសាយថាមពលនោះបានទេ វានឹងនៅតែបន្តចាប់ផ្តើមបង្កើនឥទ្ធិពល សាជាថ្មីម្តងទៀត ហើយនៅពេលនោះ អ្នកនឹងរងគ្រោះដោយសារការរញ្ជួយដីថ្មីផ្សេងទៀត»។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដី កាលពីខែតុលា បានវាយប្រហារចំតំបន់ ក្បែរទីក្រុង Perugia ជាមួយនិងកំរិត៦.៥រ៉ិចទ័រ និង បានសម្លាប់មនុស្សបីនាក់ ខណៈគ្រោះរញ្ជួយដី កាលពីខែសីហា ជាមួយនិងកំរិត ៦.២រ៉ិចទ័របានកើតឡើង នៅក្បែរក្រុង Amatrice ដដែលបានផ្តាច់ជីវិតមនុស្ស ជិត ៣០០នាក់៕

ដកស្រង់ពី៖ Fresh News