Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ត្រូវបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ក្នុងរដ្ឋតិចសាស់ ដោយសារ​បញ្ហាសុខភាព!

  • Print

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ត្រូវបានគេរាយការណ៍ថា កំពុងសម្រាក នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុង Houston រដ្ឋតិចសាស់ ប៉ុន្តែទន្ទឹមគ្នានោះដែរ ប្រធានការិយាល័យរបស់លោក បានអះអាងថា ស្ថានភាពសុខភាពលោក Bush បានត្រឡប់មកភាពធម្មតា និង ល្អប្រសើរឡើងវិញហើយ តែមិនបានបញ្ជាក់ពីជំងឺអ្វីទេ។

នេះបើតាមស្ថានីយ៍ទូរទស្សន៍ KHOU ដែលចុះផ្សាយបន្ត ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។ ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ KHOU Houston លោក Jean Becker បានបញ្ជាក់ថា លោក George H.W. Bush មានអាយុ ៩២ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាព ដ៏ល្អប្រសើរ ហើយលោកអាចនឹងចេញពីមន្ទីរពេទ្យ ត្រឡប់ទៅផ្ទះវិញ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ចំណែកឯមន្ទីរពេទ្យ ដែលលោកស្នាក់នៅ និង ព្យាបាលពុំទាន់ត្រូវគេបញ្ជាក់ឈ្មោះ និង ទីតាំងនៅឡើយទេ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក George H.W. Bush ដែលត្រូវជាឪពុក របស់អតីតប្រធានាធិបតី លោក George W. Bush មិនសូវជាបានបង្ហាញមុខ ជាសាធារណឡើយចាប់តាំងពី ទសវត្សរ៍ទី៩០មក ហើយកាលពីឆ្នាំ២០១៤ លោកបានទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យជាង ០៧សប្ដាហ៍ដើម្បី ព្យាបាលជំងឺរលាកសួត និង ពិបាកដង្ហើម ៕

ដកស្រង់ពី៖Fresh News