Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ីនៅតែបន្តធ្វើសមយុទ្ធ​យោធាឥត​ឈប់ឈរ ចំពោះមុខការដាក់​ពង្រាយកងទ័ព​របស់អាមេរិក ក្នុង​តំបន់​អឺរ៉ុប!

  • Print

(ម៉ូស្គូ)៖ មកទល់ពេលនេះ ប្រទេសរុស្ស៊ី នៅតែបន្ត ការធ្វើសកម្មយុទ្ធយោធាឥតឈប់ឈរ ដោយទើបតែបានចាប់ផ្តើម ការហ្វឹកហ្វឺនចំពោះការប្រើប្រាស់ ប្រព័ន្ធមីស៊ីលចល័ត «Yars» ដ៏មានអានុភាព របស់ខ្លួនបន្ថែមទៀត ខណៈពេលដែលសហរដ្ឋអាមេរិក បាននិងកំពុងដាក់ពង្រាយ កងទ័ពរាប់ពាន់នាក់ និង រថក្រោះរាប់សិបគ្រឿង នៅតំបន់អឺរ៉ុបខាងកើត ក្បែរព្រំដែនរុស្ស៉ី។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅល្ងាចថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។ កងវរសេនាធំ នៃកងកម្លាំងប្រើប្រាស់មីស៊ីល ជាយុទ្ធសាស្រ្ត នៅក្នុងទីក្រុង Novosibrisk នឹងចាប់ផ្តើមអនុវត្តន៍ សមយុទ្ធយោធាខាងលើ ដោយផ្តោតសំខាន់ទៅលើ ការប្រឆាំងទប់ទល់នឹងការវាយប្រហារនានា តាមរយៈផ្លូវគោក ក៏ដូចជា ផ្លូវអាកាស និង ការវាយកម្ចាត់ទាំងស្រុង នូវកងកម្លាំងសត្រូវ ដែលជិតវិនាស។ព្រមពេលជាមួយគ្នា ការហ្វឹកហ្វឺននេះ ក៏រួមមានទាំង ការរុករក ការរារាំង និង ការវាយលុក ទៅលើសត្រូវ នាពេលរាត្រីផងដែរ។

គួរបញ្ជាក់ថា ប្រព័ន្ធ Yars គឺជាមីស៊ីលផ្លោង បាញ់ឆ្លងទ្វីប របស់ប្រទេសរុស្ស៊ី ដែលមានរយៈចម្ងាយដល់ទៅ ១១,០០០គីឡូម៉ែត្រ ហើយនិងអាចបំពាក់ក្បាលគ្រាប់ នុយក្លែអ៊ែរ ដែលមានថាមពលសរុប ១៥០គីឡូតោន ឬមួយក៏ ក្បាលគ្រាប់នុយក្លេអ៊ែរ ចំនួន ១០គ្រាប់ ដាច់ដោយឡែកពីគ្នា ហើយវាត្រូវបាន ពង្រាយនៅតាមទីតាំងយុទ្ធសាស្រ្ត សំខាន់ៗមួយចំនួន ក្នុងប្រទេសរុស្ស៊ី ដើម្បីជំនួស ប្រព័ន្ធមីស៊ីលចាស់៕


ដកស្រង់ពី៖ Fresh News