Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនស្នើយ៉ាងទទូចកុំឲ្យអាមេរិក អនុញ្ញាត​ប្រតិភូកោះតៃវ៉ាន់ ចូលរួម​ពិធីស្បថ​ឡើង​កាន់តំណែង​របស់ លោក ដូណាល់ ត្រាំ

  • Print

(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះ បានស្នើយ៉ាងទទូច ដល់សហរដ្ឋអាមេរិក កុំអនុញ្ញាតឲ្យក្រុមគណៈប្រតិភូ នៃកោះតៃវ៉ាន់ ត្រូវអញ្ចើញទៅចូលរួម ពិធីស្បថឡើងកាន់តំណែង របស់ ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងប្រព្រឹត្តទៅ នាចុងសប្តាហ៍នេះ។

នេះបើតាមសម្តីអ្នកនាំពាក្យ នៃក្រសួងការបរទេសចិន លោកស្រី Hua Chunying ដែលដកស្រង់ដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ដែរថា លោក ដូណាល់ ត្រាំ កាលពីចុងឆ្នាំមុន បានប្រាសចាកគោលការណ៍ ដ៏យូរអង្វែង របស់សហរដ្ឋអាមេរិក ដោយការទទួលទូរស័ព្ទ អបអរសាទរពីសំណាក់ លោកស្រីប្រធានាធិបតីតៃវ៉ាន់ ត្សៃ អ៊ីងវិន ហើយប្រការនេះ បានបណ្តាលឲ្យទីក្រុងប៉េកាំង ដែលតែងតែចាត់ទុក កោះតៃវ៉ាន់ថា គ្រាន់តែជាខេត្តមួយ របស់ប្រទេសចិននោះ បានផ្ទុះកំហឹងជាខ្លាំង។ ជាងនេះទៅទៀត អនាគតប្រធានាធិបតីអាមេរិក រូបនេះ ក៏បានគូសបញ្ជាក់ជាច្រើនដងដែរថា «គោលនយោបាយចិនតែមួយ» ដ៏សំខាន់នោះនឹងត្រូវ ធ្វើការចរចាឡើងវិញ។

លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) គឺនៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ៕

ដកស្រង់ពី៖Fresh News