Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រោះរញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ វាយប្រហារចំទីក្រុងរ៉ូម ប្រទេសអ៊ីតាលី!

  • Print

(រ៉ូម)៖ យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន រុស្ស៊ី Russia Today នៅល្ងាចថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងថា គ្រោះធម្មជាតិ រញ្ជួយផែនដីកំរិត ៥.៤រ៉ិចទ័រ បានវាយប្រហារចំទីក្រុងរ៉ូម នៃប្រទេសអ៊ីតាលី ហើយការញ័ររញ្ជួយកំរិតបង្គួរនេះ បានជះឥទ្ធិពលដល់ តំបន់មួយចំនួនទៀត រួមមាន Lazio, Abruzzo, និង Marche ផងដែរ។

គ្រោះរញ្ជួយដីខាងលើ បានកើតឡើង នៅវេលាម៉ោងប្រមាណជា ១០៖២៥នាទីព្រឹកថ្ងៃពុធនេះ (ម៉ោងនៅក្នុងទីក្រុងរ៉ូម) ស្ថិតនៅចម្ងាយ ១១១គីឡូម៉ែត្រ ភាគឦសានទីក្រុងរ៉ូម ជាមួយនឹងជម្រៅដ៏រាក់គឺត្រឹម១០គីឡូម៉ែត្រ នៅក្រោមផ្ទៃដីតែប៉ុណ្ណោះ។ ដោយឡែកខណៈពេលភ្លាមៗនេះ ពុំមានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីទំហំខូចខាត ឬ មួយក៏មនុស្សរងគ្រោះនៅឡើយទេ៕

ដកស្រង់ពី៖ Fresh News