Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពអាកាសនីហ្សេរីយ៉ា វាយប្រហារ​លើជំរុំ​ជនភៀស​ខ្លួន បណ្តាលឲ្យ​ស្លាប់៥២នាក់ និងរបួស​១២០នាក់

  • Print

(នីហ្សេរីយ៉ា)៖ យន្តហោះចម្បាំង នៃកងទ័ពជើងអាកាស នីហ្សេរីយ៉ា បានសម្លាប់ជីវិតមនុស្ស យ៉ាងតិចចំនួន៥២នាក់ និង ធ្វើឲ្យរងរបួសចំនួន១២០នាក់ ផ្សេងទៀត នៅក្នុងការវាយប្រហារដោយទម្លាក់គ្រាប់បែក ទៅលើជំរុំជនភៀសខ្លួន មួយកន្លែង នៅភាគឦសាននៃប្រទេស។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧។ អ្នកនាំពាក្យអង្គការមនុស្សធម៌ Medecins Sans Frontieres (MSF) បានឲ្យដឹងថា ការវាយប្រហារខាងលើ បានកើតឡើងនៅក្នុងក្រុង Rann នៃរដ្ឋ Borno ដែលជាមូលដ្ឋាន ប្រមូលផ្តុំទៅដោយ ក្រុមសកម្មប្រយុទ្ធ Boko Haram ខណៈយោធានីហ្សេរីយ៉ា អះអាងថា ប្រតិបត្តិការតាមផ្លូវអាកាសនេះ តាមពិតទៅ គឺត្រូវបានធ្វើឡើង ក្នុងគោលបំណងសំដៅរក ក្រុមជ្រុលនិយមនេះតែប៉ុណ្ណោះ ដោយពុំមានចេតនា បើកការវាយប្រហារទៅលើ ជំរុំជនភៀសខ្លួននោះឡើយ។

លោក Tim Shenk អ្នកនាំពាក្យ MSF បាននិយាយថា «មនុស្សយ៉ាងហោចណាស់ ចំនួន៥២នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះ ហើយ១២០នាក់ផ្សេងទៀត បានទទួលរងរបួស»។ ជាមួយគ្នានេះ ក្រុមគ្រូពេទ្យនៃអង្គការ MSF នៅក្នុងតំបន់កំពុងត្រៀមខ្លួន ដើម្បីពិនិត្យ និង ព្យាបាលជនរងគ្រោះ ដែលត្រូវបានជម្លៀសចេញ ពីកន្លែងរងការវាយប្រហារ។

ទន្ទឹមនឹងនេះលោក Femi Adesina អ្នកនាំពាក្យ ប្រធានាធិបតីនីហ្សេរីយ៉ា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ តាមសារអេឡិចត្រូនិចមួយថា «លោកប្រធានាធិបតី Muhammadu Buhari បានសន្យាថា និង ផ្តល់ជំនួយឲ្យអស់ពីសមត្ថភាព ដល់ជនទាំងឡាយ នៅក្នុងកំហុសប្រតិបត្តិការយោធា ដែលគួរឲ្យសោកស្តាយជាទីបំផុតនេះ»។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Boko Haram បានសម្លាប់ជីវិតមនុស្ស ដល់ទៅជាង១៥,០០០នាក់ គិតចាប់តាំងពីឆ្នាំ២០១០មក ហើយបានបង្ខំឲ្យប្រជាជន នីហ្សេរីយ៉ាប្រមាណជាពីរលាននាក់ ភៀសខ្លួនចេញពីលំនៅឋាន របស់ពួកគេ ដែលភាគច្រើនក្នុងចំណោមនោះ បានផ្លាស់ទៅស្នាក់អាស្រ័យ នៅក្នុងជំរុំសម្រាប់ ជនគ្មានទីជ្រកកោណ នៅក្នុងប្រទេស៕

 

ដកស្រង់ពី៖ Fresh News