Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋសភា​ប្រទេស​ថៃ​បានអនុម័ត​លើ​សេចក្តីព្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​ត្រូវ​ពន្យា

  • Print

សភាថៃ បង្កើតឡើងដោយយោធា បានបោះឆ្នោត ភ្លូកទឹកភ្លូកដី នៅថ្ងៃសុក្រនេះ សម្រេចឲ្យមានការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលស្នើឡើងដោយ ការិយាល័យរបស់ស្តេចថ្មី ដោយការធ្វើបែបនេះ គេជឿថា ទំនងជានឹងពន្យាពេលបោះឆ្នោតតំណាងរាស្ត្រ ដែលធ្លាប់ត្រូវបាន គ្រោងធ្វើនៅចុងឆ្នាំ២០១៧នេះ។

សមាជិកសភា Somjet Boonthanom បាននិយាយថា ការបោះឆ្នោតនឹងកើតមាន ក្រោយពេល១៥ខែ ដែលសេចក្តីព្រាង វិសោធនកម្មនេះ ត្រូវបានអនុម័ត។ បើតាមតាមដំណាក់កាល ការបោះឆ្នោត អាចនឹងកើតឡើង នៅពាក់កណ្តាលខែធ្នូ ២០១៨ ។ទាំងការិយាល័យ របបយោធា និង រាជវាំងសុទ្ធតែបដិសេធ មិនបញ្ចេញយោបល់ ថាហេតុអ្វីដែលការផ្លាស់ប្តូរបែបនេះ ត្រូវបានស្នើឡើង ដោយព្រះមហាក្សត្រថ្មីទេ។

រដ្ឋធម្មនុញ្ញថ្មី ដែលបង្កើតឡើងដោយ យោធានេះគឺជាផ្នែកដ៏សំខាន់មួយ នៃគម្រោងនានារបស់របបនេះ ក្នុងការរៀបចំការបោះឆ្នោត ដើម្បីឲ្យប្រទេសនេះ ក្រោមលទ្ធិប្រជាធិបតេយ្យវិញ ក្រោយកើតមាន រដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ៕

ដកស្រង់ពី៖ ANN