Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស៨នាក់​មានទ្រព្យ​សម្បត្តិ​ស្មើនឹង​ទ្រព្យសម្បត្តិ​មនុស្ស​ពាក់កណ្តាល​ពិភពលោក

  • Print

អង្គការ Oxfam បានចេញផ្សាយថា មនុស្សទាំង៨នាក់នោះ មកពីអាមេរិក៦នាក់ អេស្ប៉ាញម្នាក់ និង ចស៊ីកូម្នាក់ រួមមានទាំង ស្ថាបនិកក្រុមហ៊ុន Microsoft គឺលោក Bill Gates ,ស្ថាបនិកហ្វេសបុក គឺលោក Mark Zuckerberg និង លោក Jeff Bezos ស្ថាបនិក Amazon ផងដែរ ដោយដកស្រង់ពី បញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក របស់ Forbes ។

ប្រភពថា ទ្រព្យសម្បត្តិ ប្រជាជនក្រីក្របំផុត ៣.៦ពាន់លាននាក់ សរុបទាំងអស់ គឺស្មើនឹងទ្រព្យសម្បតិ្ត មនុស្សទាំង៨នាក់នោះប៉ុណ្ណោះ ដោយគេដឹងថា សភាពបែបនេះបាននិងកំពុងគំរាមកំហែង លើការបែងចែកសង្គម។

របាយការណ៍នេះ បង្ហាញខណៈដែលមនុស្សប្រមាណ ៣០០០នាក់នឹងជួបប្រជុំគ្នា ក្នុងវេទិការប្រចាំឆ្នាំនៃ World Economic Forum ដែលប្រារព្ធធ្វើនៅប្រទេសស្វីស ចាប់ពីថ្ងៃអង្គារ ដល់ ថ្ងៃសុក្រ ដោយគេដឹងថា ប្រធានបទគម្លាតគ្នារវាង អ្នកមាន និង អ្នកក្រ គឺជាចំណុចអាទិភាព យកមកពិភាក្សាឱកាសនោះ។

គិតត្រឹមឆ្នាំ២០១៧ ចំនួនប្រជាជនសរុប ទាំងអស់លើពិភពលោក មានចំនួន៧.៥ពាន់លាននាក់៕

 

ដកស្រង់ពី៖ ANN