Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កាសែតចិនមួយ សរសេរព្រមានអាមេរិក​ថា «វាគឺជាការបញ្ឆេះ​សង្គ្រាម ចំពោះការចង់បិទ​ផ្លូវមិនឲ្យចិន ចូលតំបន់​សមុទ្រចិន​ខាងត្បូង !»

  • Print

(ប៉េកាំង)៖ កាសែត គាំទ្ររដ្ឋាភិបាលចិនមួយ បានសរសេរថា ការចង់បិទប្រទេសចិន មិនឲ្យចល័ត ទៅក្នុងដែនសមុទ្រចិនខាងត្បូង ដែលអនាគត រដ្ឋមន្ត្រីការបរទេសថ្មី របស់អាមេរិកបានលើកឡើង កាលពីថ្ងៃម្សិលមិញគឺជាចេតនាចង់ «បញ្ឆេះសង្គ្រាម» នៅក្នុងតំបន់នេះហើយ។

នេះបើតាមការដកស្រង់ ការផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០១៧។ នៅក្នុងការធ្វើអត្ថាធិប្បាយ ដែលបានបង្កឲ្យ រដ្ឋាភិបាលទីក្រុងប៉េកាំង ផ្ទុះកំហឹងនោះ លោក Rex Tillerson ដែលជាបេក្ខភាព សម្រាប់តំណែង រដ្ឋមន្រ្តីការបរទេសអាមេរិក នៃរដ្ឋាភិបាលអនាគត របស់លោក ដូណាល់ ត្រាំ បានថ្លែងថា «ការសាងសង់ កោះសិប្បនិម្មិត របស់ប្រទេសចិន និង ការដាក់ពង្រាយ បរិក្ខាយោធា នៅតាមកោះទាំងនោះ គឺដូចគ្នាទៅនឹងការឆក់យក តំបន់គ្រីមៀពីអ៊ុយក្រែន ដែលធ្វើឡើងដោយប្រទេសរុស្ស៊ីអ៊ីចឹង។

យើងនឹងផ្ញើសារ ដែលមានអត្ថន័យ ដ៏ជាក់ច្បាស់មួយ ទៅកាន់ចិន ដែលជាដំបូងនោះ គឺសកម្មភាពសាងសង់ កោះសិប្បនិម្មិ ត្រូវតែបញ្ឈប់ជាបន្ទាន់ ហើយការចេញចូល របស់អ្នក (ប្រទេសចិន) ទៅកាន់កោះទាំងនោះនឹងមិនត្រូវទទួលបាន សិទ្ធិអនុញ្ញាតទៀតឡើយ»។

ជុំវិញបញ្ហានេះ កាសែតគាំទ្ររដ្ឋាភិបាលចិន ជាច្រើន ជាពិសេស សារព័ត៌មាន The Global Times បានចេញផ្សាយយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក ទំនងជាចង់ប ញ្ឆេះឲ្យមានសង្គ្រាម ធំនៅតំបន់សមុទ្រចិនខាងត្បូង ដោយសារ ការរារាំងចិនមិនឲ្យ ចល័តទៅកាន់ប្រជុំកោះនានារបស់ខ្លួន»។

ទោះបីជាបែបនេះក្តី វាគ្រាន់តែជាការផ្សព្វផ្សាយ ដោយប្រើពាក្យធ្ងន់ៗ ទៅកាន់សហរដ្ឋអាមេរិក តាមរយៈសារព័ត៌មានតែប៉ុណ្ណោះ ដោយរដ្ឋាភិបាលចិន មិនទាន់បានបង្ហាញជំហរជាផ្លូវការណាមួយ ជុំវិញការលើកឡើងបែបនេះឡើយ ព្រោះតែលោក Rex ក៏មិនទាន់ ក្លាយជារដ្ឋមន្ត្រីការបរទេស អាមេរិកជាផ្លូវការនោះដែរ៕ 

ដកស្រង់ពី៖Fresh News