Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក បារ៉ាក់ អូបាម៉ា៖ «គូប្រជែងដូចជា​រុស្ស៊ី​និងចិន មិនអាចប្រៀបធៀប​​នឹងឥទ្ធិពល របស់​សហរដ្ឋ​អាមេរិក​បានឡើយ»

  • Print

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ផុតអាណត្តិ លោក បារ៉ាក់ អូបាម៉ា បានទទួលស្គាល់ ពីបរាជ័យ នៃនយោបាយ ការបរទេសមួយចំនួន របស់លោក ជាពិសេស គឺសង្រ្គាមស៊ីរីតែម្ដង ប៉ុន្តែពេលជាមួយគ្នា លោក អូបាម៉ា នៅតែអះអាងថា សហរដ្ឋអាមេរិក គឺជាមហាអំណាចលេខ១ នៅលើពិភពលោក ហើយគូប្រជែង ដូចជាចិន និង រុស្ស៊ី គ្មានសមត្ថភាព អ្វីមកប្រកួតប្រជែងនឹងសហរដ្ឋអាមេរិកបាននោះឡើយ។

នេះបើតាម ការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០១៧។ ការលើកឡើងរបស់លោក អូបាម៉ា ដូចខាងលើនេះ ធ្វើឡើងនៅក្នុងឱកាស ថ្លែងសុន្ទរកថា ជាលើកចុងក្រោយ នៅថ្ងៃអង្គារ នៅឯទីក្រុង Chicago។

លោក អូបាម៉ា កត់សម្គាល់ដូច្នេះថា «គូប្រជែងដូចជារុស្ស៊ី ឬមួយក៏ចិន មិនអាចប្រៀបធៀបនឹងឥទ្ធិពល របស់សហរដ្ឋអាមេរិក នៅទូទាំងពិភពលោកបានឡើយ (...) ត្បិតយើងមិនដែលបោះបង់ចោលអ្វី ដែលយើងត្រូវការពារនោះទេ ហើយយើងក៏មិនមែន ត្រឹមតែជាប្រទេសមហាអំណាច ចូលចិត្តដើរគំរាមប្រទេសតូចៗនោះដែរ»។

លោក អូបាម៉ា បន្ថែមថា «បើសិនជាការគោរពនីតិរដ្ឋ នៅតែបន្តធ្លាក់ចុះ ខណៈលទ្ធភាព សង្រ្គាមរវាងប្រទេស និង ប្រទេសមានការកើនឡើងនោះ ប្រាកដណាស់ថា វាគឺជាការគំរាមកំហែងដល់សេរីភាព របស់សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា នៅក្រោមរដ្ឋបាលលោក អូបាម៉ា ទំនាក់ទំនងរវាងរុស្ស៊ី និង សហរដ្ឋអាមេរិក បានទទួលរងនូវភាពតានតឹង យ៉ាងខ្លំាង ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោន បានធ្វើការចោទប្រកាន់ ក៏ដូចជា ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងទីក្រុងមូស្គូ សម្រាប់ការលូកដៃចូលក្នុងជម្លោះ នៅភាគខាងកើត ប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ហើយជាងនេះទៅទៀត កាលពីពេលថ្មីៗនេះ លោក អូបាម៉ា ក៏បានសម្រេចចិត្ត បណ្ដេញមន្ត្រីទូតរុស្ស៊ី ៣៥នាក់ចេញពីសហរដ្ឋអាមេរិកផងដែរ ដោយសារតែរឿង ជ្រៀតជ្រែតចូលក្នុងកិច្ចការបោះឆ្នោត ប្រធានាធិបតីអាមេរិក បើទោះបីជា រុស្ស៊ីបានបដិសេធជាច្រើនដង ហើយក៏ដោយ៕ 

ដកស្រង់ពី៖ Fresh News