Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជប៉ុនអះអាងថានឹងតាមដានជានិច្ច នូវរាល់​ព័ត៌មាន​ទាក់ទិន​នឹង «ការអភិវិឌ្ឍន៍គ្រាប់មីស៊ីល​កូរ៉េខាងជើង»

  • Print

(តូក្យូ)៖ ជប៉ុននឹងធ្វើការ តាមដាន ប្រមូល ក៏ដូចជា វិភាគរាល់ព័ត៌មានទាំងឡាយ ពាក់ព័ន្ធនឹងការបាញ់ សាកល្បងគ្រាប់មីស៊ីល និង អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ដោយយកចិត្តទុកដាក់ ជាទីបំផុតចំពោះស្ថានភាព នៅក្នុងតំបន់ នាពេលបច្ចុប្បន្ន។

នេះបើតាមអ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុន ដែលចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។ អ្នកនាំពាក្យ រដ្ឋាភិបាលជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) នៅក្នុងសន្និសីទ សារព័ត៌មាន បានថ្លែងថា រដ្ឋាភិបាលទីក្រុងតូក្យូនឹងប្រើប្រាស់ គ្រប់លទ្ធភាព តាមដែលអាចធ្វើទៅបាន ដើម្បីប្រកាស សញ្ញាអាសន្ន និងឃ្លំាមើល រាល់សកម្មភាព យោធារបស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ កូរ៉េខាងជើង បានអះអាងថា អាចនឹងបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ICBM នៅគ្រប់ពេលវេលា តាមបញ្ជាលោក គីម ជុងអ៊ុន ហើយថែមទាំងបញ្ជាក់ឡើងវិញដែរថា នយោបាយ ឈ្លានពាន របស់សហរដ្ឋអាមេរិក គឺជាមូលហេតុ ជំរុញឱ្យកូរ៉េខាងជើង ត្រូវតែអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ និង មីស៊ីលផ្លោងឱ្យខានតែបាន៕

ដកស្រង់ពី៖ Fresh News