Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រភពពីយោធាកូរ៉េខាងត្បូង៖ «កងកម្លាំងពិសេសអាមេរិក អាចនឹងចូលរួមនៅក្នុងប្រតិបត្តិការសម្លាប់ លោក គីម ជុងអ៊ុន ក្នុងករណីសង្គ្រាមផ្ទុះឡើង»

  • Print

(សេអ៊ូល)៖ មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាល កូរ៉េខាងត្បូងម្នាក់ បាននិយាយនៅ ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា កងកម្លាំង ពិសេសអាមេរិក អាចនឹងចូលរួម នៅក្នុងប្រតិបត្តិការ មួយដឹកនាំដោយ កូរ៉េខាងត្បូង ក្នុងការធ្វើឃាត មេដឹកនាំ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងករណីសង្គ្រាម ផ្ទុះឡើង ។

នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧ ។ យោងតាមមន្ត្រីរូបនេះ ដដែលកងទ័ព កូរ៉េខាងត្បូង នឹងបង្កើតកង អង្គភាពពិសេសមួយ ដោយយកគំរូតាម សហរដ្ឋអាមេរិក យ៉ាងយូរ នៅឆ្នាំ២០១៧នេះ ហើយកងអង្គភាពនេះ ទៀតសោតមាន ភ្នាក់ងារពី ១០០០ ទៅ២០០០នាក់ ដែលនឹងទទួល បន្ទុកធ្វើឃាត មេបញ្ជាការ យោធាកូរ៉េខាងជើង រួមទាំងលោក គីម ជុងអ៊ុន នៅក្នុងករណីសង្រ្គាម ជាមួយកូរ៉េខាងជើង ត្រូវផ្ទុះឡើង នៅថ្ងៃណាមួយ ខណៈកងអង្គភាព ពិសេសអាមេរិក ក៏ត្រូវបានគេរំពឹងថា អាចនឹងចូលរួមនៅក្នុង ប្រតិបត្តិការនេះដែរ ។ 

ម្យ៉ាងវិញទៀត បើទោះជា កងអង្គភាពពិសេសនេះ យកគំរូតាមសហរដ្ឋ អាមេរិកក៏ដោយ ក៏ប៉ុន្តែពួកគេនឹង អាចសម្របខ្លួនទៅ តាមបរិយាកាស នៅក្នុងតំបន់ ឧបទ្វីបកូរ៉េ ។ សូមជំរាបថា បើតាមមន្ត្រីខាងលើក្នុង ឆ្នាំ២០១៧នេះ កូរ៉េខាងត្បូង នឹងបង្កើនការ ធ្វើសមយុទ្ធយោធា ជាមួយកងកម្លាំង ពិសេសអាមេរិក ហើយដែលការធ្វើ សមយុទ្ធយោធានេះ នឹងជំរុញឱ្យ កូរ៉េខាងជើង មានលេសបាញ់ សាកល្បងអាវុធ នុយក្លេអ៊ែរ ឬមីស៊ីល ផ្លោង ដូចដែល ទីក្រុងព្យុងយ៉ាង ធ្លាប់បានធ្វើកន្លងមក ៕ឮ

ដកស្រង់ពី៖FRESH NEWS