Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វាយប្រហារ ដោយរថយន្ត ដឹកទំនិញ សម្លាប់យោធា អ៊ីស្រាអ៊ែល ៤នាក់ ក្នុងទីក្រុង Jerusalem

  • Print

បរទេស: ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា មនុស្ស៤នាក់ បានស្លាប់នៅក្នុងទីក្រុង Jerusalem ដោយសារតែបុរស ជនជាតិប៉ាឡេស្ទីនម្នាក់ ដែលត្រូវបានគេជឿជាក់ថា ជាអ្នកដែលបើក រថយន្តដឹកទំនិញ សំដៅបំបុក ក្រុមយោធា ។

យោធាជាស្ត្រី៣នាក់ និងបុរស១នាក់ ត្រូវបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍នោះ គឺមានអាយុខ្ទង់ជាង ២០ឆ្នាំ ហើយនៅក្នុងចំណោម អ្នករងគ្រោះ មានសរុបទៅដល់ ១៧នាក់ ផ្សេងទៀតផងដែរ នេះបើតាម ការអះអាង របស់ប៉ូលីស ។ លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល Benjamin Netanyahu បានចេញមក ប្រកាសថា បុរសដែលត្រូវ បានបាញ់សម្លាប់ ដោយក្រុម ទាហាននោះ គឺជាអ្នកដែលមាន ការពាក់ព័ន្ធ ទៅនឹង ក្រុមជ្រុលនិយម រដ្ឋឥស្លាម ៕

ដកស្រងពី៖ដើមអម្ពិល