Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​Update: ក្រុម ISIS ​ចេញមុខទទួលខុសត្រូវ លើការវាយប្រហារបំផ្ទុះរថយន្ដបង្កៃគ្រាប់បែកស្លាប់កើន២០នាក់ នៅប្រទេសអ៊ីរ៉ាក់

  • Print

(បាដាត)៖ ក្រុមសកម្មប្រយុទ្ធ ISIS នៅថ្ងៃអាទិត្យនេះ បានចេញមុខអាះអាង ទាមទារទទួលខុសត្រូវ លើការវាយប្រហារ បំផ្ទុះរថយន្ដ បង្កៃគ្រាប់បែក ដែល បណ្ដាលឱ្យមនុស្សយ៉ាង ហោចណាស់២០នាក់ បាត់បង់ជីវិត និង៥០នាក់ ផ្សេងទៀតបានរង របួសនៅឯផ្សារមួយ កន្លែងដែលសម្បូរ ទៅដោយ អ្នក កាន់សាសនា អ៊ីស្លាមនិកាយស៊ីអ៊ីត ស្ថិតភាគខាងកើត នៃរដ្ឋធានីបាដាត។

 នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅព្រលប់ថ្ងៃ អាទិត្យ ទី០៨ ខែមករា ឆ្នាំ២០១៧។

ប៉ូលិសអ៊ីរ៉ាក់ ក៏បានបញ្ជាក់ដែរថា ការវាយប្រហារនេះ បានកើតឡើង នៅក្នុងតំបន់អ្នកកាន់ សាសនាអ៊ីស្លាម និកាយស៊ីអ៊ីត ភាគច្រើន រស់នៅក្នុងស្រុកJamila ហើយក្នុង ពេលជាមួយគ្នា ក្រុមISIS បានអះអាងថាការវាយ ប្រហាររបស់ខ្លួន គឺមានគោលដៅ ទៅលើតំបន់ អ្នកកាន់និកាយ ស៊ីអ៊ីតតែម្ដង៕

ដកស្រង់ពី៖FRESH NEWS