Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតសហរដ្ឋអាមេរិក​ទទួលស្គាល់ថា​ អាវុធ​នុយក្លេអ៊ែរ និងគ្រាប់​មីស៊ីល​កូរ៉េ​ខាងជើង ពិតជា​ខ្លាំងមែន!​

  • Print

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានអះអាងថា បច្ចុប្បន្នកូរ៉េខាង ជើងបានបង្ហាញ ពីការរីកចំរើនទៅ មុខនៃគុណភាព និងសមត្ថភាពក្នុងការអភិវឌ្ឍអាវុធ នុយក្លេអ៊ែរ និងមីស៊ីលផ្លោង ឈានដល់កំរិតមួយ មិនធ្លាប់មានពីមុនមក។

 បន្ទាប់ពីទីក្រុងព្យុង យ៉ាងបានដឹកនាំ ការបាញ់សាកល្បងជា ច្រើនលើកកាល ពីឆ្នាំ២០១៦ ហើយដែលនេះគឺ ជាការព្រួយបារម្ភដ៏ធំ និងចាំបាច់ត្រូវតែដាក់ សម្ពាធបន្ថែម លើរបបដឹកនាំលោក គីម ជុងអ៊ុន ឱ្យងាកមករកតុចរចាវិញ។

នេះបើតាមសម្តី របស់អនុរដ្ឋមន្រ្តី ការបរទេសអាមេរិក ដែលចុះផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។
 អនុរដ្ឋមន្រ្តីការបរទេស អាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅក្នុងសន្និសីទ សារព័ត៌មាន បន្ទាប់ពីជំនួបត្រី ភាគីជាមួយសមាភាគី កូរ៉េខាងត្បូង និងជប៉ុន បានថ្លែងថាកូរ៉េខាងជើង បានដឹកនាំការបាញ់ សាកល្បងមីស៊ីលផ្លោង ២៤លើក ក្នុងនោះរួមមានទាំងអាវុធនុយក្លេអ៊ែរ០២ លើកផងដែរកាលពីឆ្នាំ២០១៦។ 
ប៉ុន្តែអ្វីដែលគួរឱ្យកត់ សម្គាល់តាមរយៈការបាញ់ សាកល្បងទាំងនេះ បើទោះជាក្រុមអ្នក ជំនាញមួយចំនួនយល់ថា កូរ៉េខាងជើង នៅត្រូវការរយៈពេលយូរដើម្បី សម្រេចកិច្ចការនេះក៏ដោយ ក៏គេមិនអាចប្រកែក បានឡើយពីការ រីកចំរើនទៅមុខ នៃបច្ចេកវិទ្យាមីស៊ីល របស់កូរ៉េខាងជើង។

ដូច្នេះហើយបើតាម លោក អាន់តូនី ប្លីងខិន គេគួរតែ ដាក់សម្ពាធបន្ថែម លើកូរ៉េខាងជើង ដើម្បីនាំប្រទេសកុម្មុយ នីស្ដឯកោមួយនេះត្រឡប់ មករកតុចរចាវិញ ខណៈអតីតអគ្គរដ្ឋទូត កូរ៉េខាងជើងដែលកំពុង ជ្រកកោននៅកូរ៉េខាងត្បូង ធ្លាប់បញ្ជាក់ថាទីក្រុងព្យុងយ៉ាង នឹងអង្គុយចរ ចាជាមួយសហរដ្ឋអាមេរិក ល្គឹកណាខ្លួនក្លាយ ជារដ្ឋនុយក្លេអ៊ែរជាមុនសិន។

គួរបញ្ជាក់ថាកាលពី ថ្ងៃអាទិត្យសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាង កាន់តែខិតជិតដល់ការសាកល្បង មីស៊ីលផ្លោងអន្តរទ្វីប ICBM ដែលអាចបាញ់ដល់សហរដ្ឋអាមេរិក ប៉ុន្តែទន្ទឹមគ្នានោះដែរប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ អះអាងថា គ្មានគ្រាប់មីស៊ីល កូរ៉េខាងជើងណាមួយ  អាចបាញ់ដល់ទឹក ដីអាមេរិកនោះទេ៕

ដកស្រង់ពី៖FRESH NEW