Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូង​នៅតែ​រក្សា​ជំហរ «ដាក់​ពង្រាយ​ប្រព័ន្ធ​មីស៊ីល THAAD» បើទោះ​បីជា​ប្រទេស​ចិន​​ជំទាស់​​ក៏ដោយ​

  • Print

(សេអ៊ូល)៖ កូរ៉េខាងត្បូងនៅ ថ្ងៃព្រហស្បតិ៍នេះ បានអះអាងសាជា ថ្មីឡើងវិញស្ដីពីគំរោងដាក់ ពង្រាយប្រព័ន្ធខែល ការពារមីស៊ីលអាមេរិក THAAD នៅលើ ទឹកដីរបស់ខ្លួនតាម ការគ្រោងទុក បើទោះជាមានការ ជំទាស់ពីសំណាក់ទីក្រុង ប៉េកាំងក៏ដោយ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌ មានចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមករា ឆ្នាំ២០១៧។

 ជុំវិញការអះអាងនេះដែរ អ្នកនាំពាក្យក្រសួង ការបរទេសកូរ៉េខាងត្បូង លោក ឆូ ជូនយុគ (Cho June-hyuck) បានបញ្ជាក់នៅក្នុង សន្និសីទសារព័ត៌មានថា ការដាក់ពង្រាយ THAAD នឹង ត្រូវអនុវត្តន៍តាមការ គ្រោងទុកត្បិតវាជាដែន អធិបតេយ្យភាព របស់កូរ៉េខាងត្បូង និងមានគោលបំណងតែមួយគត់នោះ គឺការពារ ការវាយប្រហារជាយ ថាហេតុណាមួយ ដោយគ្រាប់មីស៊ីល ឬអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងតែប៉ុណ្ណោះ។

ការលើកឡើង បែបនេះរបស់លោក ឆូ ធ្វើឡើងបន្ទាប់ពីក្រុមអ្នក តំណាងរាស្ត្រកូរ៉េខាងត្បូង ០៧នាក់មកពីគណបក្សប្រឆាំង Minjoo បានសម្ដែងការជំទាស់ទៅ នឹងការដាក់ពង្រាយ THAAD នៅលើទឹកដីកូរ៉េខាងត្បូង ក្នុងឱកាសដែលពួក គេស្ថិតនៅក្នុងទីក្រុងប៉េកាំង ដើម្បីពិភាក្សាគ្នាជាមួយ មន្ត្រីរដ្ឋាភិបាល ចិនស្ដីពីបញ្ហានេះ ព្រមទំាងបានស្នើឱ្យ រដ្ឋាភិបាលក្រុង សេអ៊ូល លុបចោល គំរោងនេះផងដែរ។

គួរបញ្ជាក់ថាបើទោះ ជាទីក្រុងសេអ៊ូល អះអាងថា ការដាក់ពង្រាយ THAAD គឺមានគោលបំណង ត្រឹមតែការពារខ្លួន ពីកូរ៉េខាងជើងក៏ដោយ ក៏ទីក្រុង ប៉េកាំងនៅតែជំទាស់ ដោយបញ្ជាក់ឡើង វិញម្ដងហើយម្ដង ទៀតថា គំរោងនេះនឹងធ្វើឱ្យ ប៉ះពាល់យ៉ាងខ្លំាង ដល់សន្តិសុខជាតិ៕

ដកស្រង់ពី៖FRESH NEW