Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សាធារណរដ្ឋឆែក កំពុងពិចារណា ដើម្បីផ្តល់សិទ្ធិឲ្យពលរដ្ឋ អាចប្រើអាវុធ ប្រឆាំងនឹងភេរវកម្ម

  • Print

បរទេស៖ សាធារណរដ្ឋឆែក កំពុងពិចារណា ធ្វើវិសោធនកម្ម នៅក្នុងរដ្ឋ ធម្មនុញ្ញរបស់ខ្លួន ដើម្បីអនុញ្ញាតឲ្យ ពលរដ្ឋអាចប្រើប្រាស់ អាវុធដោយស្របច្បាប់ ដើម្បីការពារប្រឆាំង នឹងភេរវកម្ម បន្ទាប់ពីមានការវាយប្រហារ ជាបន្តបន្ទាប់ នៅទីក្រុង ប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ និងទីក្រុង នីស ប្រទេស បារាំង រួចមក ។

 

យោងតាម សារព័ត៌មាន RT របស់រុស្ស៊ី ចេញផ្សាយនៅ ថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០១៧ បានឲ្យដឹងដោយ ផ្អែកតាមការលើកឡើង របស់លោក មីលែន ឆូវ៉ាន់និក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឆែកថា «ពួកភេរវករបាន វាយប្រហារដូចដែល យើងបានឃើញហើយ នៅប្រទេសអឺរ៉ុប ខាងលិច និងទីកន្លែងមួយ ចំនួនទៀត ដែលបានបង្កើន ឲ្យមានការ ព្រួយបារម្ភ ផ្នែកសន្តិសុខ នៅក្នុងទីសាធារណៈជាខ្លាំង»។

បើតាមវិទ្យុក្នុងស្រុករបស់ឆែក ឈ្មោះ ប្រាហា បានផ្សាយថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ គ្រោងនឹងដាក់សំណើសុំឲ្យមានការធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធនឹងកាំភ្លើង មុនពេលដែលប្រទេសនេះ នឹងមានការបោះឆ្នោត ទូទៅនៅខែតុលា ឆ្នាំ២០១៧។

បើតាមទីភ្នាក់ងារព័ត៌មាន CTK បានផ្សាយដោយ យោងតាម ក្រសួងមហាផ្ទៃថា «លទ្ធភាពរបស់សា្ថប័នរដ្ឋ គឺត្រូវបង្កើនប្រសិទ្ធិភាពការពារគ្រោះថ្នាក់ និងការខូចខាតផ្សេងទៀត ឲ្យបានឆាប់រហ័ស ដែលត្រូវបាន កំណត់ រួចជាស្រេច នៃការវាយប្រហារ។

ក្រសួងមហា ផ្ទៃឆែក បានឲ្យដឹង ទៀតថា តម្រូវការទាំង នេះគឺថា ពលរដ្ឋដែល មានអាវុធ ប្រើប្រាស់ដោយ ស្របច្បាប់ ដូច្នេះគឺពួកគេ អាចការពារខ្លួនឯង ប្រឆាំងនឹងភេរវកម្មបាន ជាមួយគ្នានោះដែរ មន្រ្តីឆែកបាន បន្ថែមថា ប្រសិនបើ ប្រជាជនមាន  អាវុធដោយ ស្របច្បាប់ហើយ គឺនឹងអាចការពារ សេរីភាព និងសិទ្ធិជា មូលដ្ឋាន របស់ប្រជាជនបាន ជាក់ជាមិនខាន។

សំណើធ្វើ វិសោធនកម្មនេះ នឹងមិនត្រឹម តែអនុវត្តតែ នៅក្នុងសាធារណរដ្ឋឆែក និងប្រជាជននៅ ប្រទេស អឺរ៉ុបប៉ុណ្ណោះទេ គឺថែមទាំង នៅបណ្តា ប្រទេសសាធារណ រដ្ឋថែមទៀតផង៕

ដកស្រងពី៖ដើមអម្ពិល