Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតមេដឹកនាំហុងកុង Donald Tsang ត្រូវតុលាការ បើកសវនាការជំនុំជម្រះក្តី ពាក់ព័ន្ធនឹងបទស៊ីសំណូក

  • Print

ហុងកុង៖ នៅព្រឹកថ្ងៃ អង្គារនេះ តុលាការក្រុងហុងកុង បាននាំជន ជាប់ចោទឈ្មោះ Donald Tsang ដែលជាអតីតមេដឹកនាំ ក្រុងហុងកុង និងជាមន្ត្រី មានឋានៈខ្ពស់ មួយរូបនៅ ក្នុងប្រទេសចិន ឲ្យចូលក្នុងសវនា ការកាត់ទោស លើសំណុំរឿង មួយដែលមាន ជាប់ពាក់ព័ន្ធ នឹងបទស៊ីសំណូក ។ ទីភ្នាក់ងារព័ត៌មាន Reuters  បានចុះផ្សាយឲ្យដឹង នៅព្រឹកថ្ងៃ ទី៣ ខែមករា ឆ្នាំ ២០១៧ ។

 លោក Tsang មានវ័យ៧២ឆ្នាំ ដែលស្លៀកពាក់ ខោអាវធំ ពណ៌ខ្មៅ បានដើរចូលក្នុង តុលាការ ដែលមានសន្តិសុខ ២រូបអមជាមួយជាប់ ។

លោកធ្លាប់បានមាន វត្តមាន២ដងហើយ នៅមុខសាធារណជន ក្នុងអំឡុងពេលចាប់ផ្តើម វិនិច្ឆ័យទោសនៅគ្រាមុន នៅក្នុងខែធ្នូ ឆ្នាំ២០១៦ ។

ការចោទប្រកាន់ ទៅលើលោក Tsang ដោយសារ តែគាត់បានទទួល យកសំណូកពីការ ជួលផ្ទះល្វែង មួយកន្លែងទៅ ឲ្យក្រុមហ៊ុន Shenzhen East Pacific Group ដែលជាក្រុមហ៊ុន ចលនទ្រព្យរបស់ មហាសេដ្ឋីម្នាក់ និងជាសមាជិកនៃ ក្រុមប្រឹក្សានយោបាយ ប្រជាមានិតចិន គឺលោក Bill Wong Cho-bau ។

លោក Tsang បានប្រព្រឹត្តដោយ មានជាប់ពាក់ព័ន្ធ នឹង ការជួលផ្ទះល្វែងទាំងនោះ ដោយមានការចចារ តម្លៃជាមួយលោក Wong ខណៈដែល ខុទ្ទកាល័យរបស់លោក បានពិភាក្សាគ្នា និង បានអនុម័តលើ ការចេញអាជ្ញាបណ្ណ ដោយក្នុងនាមលោក Wong ជាម្ចាស់ភាគហ៊ុនដ៏ធំម្នាក់ ។

ទីភ្នាក់ងារប្រឆាំង នឹងបទពុករលួយ ដែលជាគណៈកម្មាធិការ ឯករាជ្យ ប្រឆាំងនឹងអំពើពុក រលួយបានដាក់ការ សង្ស័យចោទប្រកាន់ឡើង ។

 ការវិនិច្ឆ័យ ទោសរបស់លោក Tsang នឹងត្រូវប្រកាស សាលក្រម ក្នុងរយៈពេល ២០ថ្ងៃ ៕

ដកស្រង់ពី៖ដើមអម្ពីល