Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ៖ គួរឲ្យរន្ធត់នៃគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកគ្នារហូតដល់ផ្ទុះឆេះស្លាប់ ២៥នាក់ និងនៅតែរស់០២នាក់ ក្នុងខេត្តឈុនបុរី, អាចមានពលករខ្មែរក្នុងហ្នឹង

  • Print

(បាងកក)៖ រូបភាពមួយសន្លឹក ត្រូវបានបង្ហាញ ចេញដោយសារ ព័ត៌មានថៃ អំពីគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យតក់ស្លុត បំផុតនៅក្នុង ខេត្តឈុនបុរី ដែលបានកើតឡើង នៅថ្ងៃចន្ទដើមសប្តាហ៍នេះ និងបានឆក់យក ជីវិតមនុស្សរហូត ដល់ទៅ ២៥នាក់ ឯណោះអំឡុង ថ្ងៃបុណ្យចូលឆ្នាំ សកលរបស់ថៃ។

នេះបើតាមការចេញផ្សាយ ពីសារព័ត៌មាន បាងកកប៉ុស្តិ៍ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០១៧។ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះគឺ បានបណ្តាលឲ្យ មានមនុស្សស្លាប់ ច្រើនបំផុតនៅអំឡុងថ្ងៃឈប់ សម្រាកឆ្លងឆ្នាំ របស់ប្រទេសថៃ ដែលតែងតែប្រារព្ធ ពិធីឆ្លងឆ្នាំយូរថ្ងៃ ជាងគេនៅក្នុងតំបន់ ហើយកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះរដ្ឋាភិបាល ថៃក៏បានចេញយុទ្ធនាការ ក្រើនរំលឹកឲ្យ ប្រជាជនទូទៅ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះតែ ជារៀងរាល់ឆ្នាំ ឲ្យតែមានពិធីបុណ្យធំៗ ម្តងៗ ប្រទេសថៃតែងតែ បានកើតមានគ្រោះថ្នាក់ ចរាចរណ៍ច្រើនករណី និងសម្លាប់ជីវិត មនុស្សរាប់រយនាក់ ជាពិសេសបុណ្យចូលឆ្នាំ។

សម្រាប់គ្រោះថ្នាក់ ចរាចរណ៍នៅរសៀល ថ្ងៃចន្ទនោះវិញគឺបានកើតមានឡើង នៅតាមដងផ្លូវ ហៃវេយ៍លេខ ៣៤៤ នៃស្រុកបានប៊ុង ក្នុងខេត្តឈុងបុរី ភាគអាគ្នេយ៍ប្រទេសថៃ ក្បែរព្រំដែនជាមួយប្រទេសកម្ពុជា ដែលបង្កឡើងដោយ រថយន្តដឹកអ្នកដំណើរ (តួរីស) បុកជុលគ្នា នឹងរថយន្តហោះ មួយបាំងកន្លះ បណ្តាលឲ្យបែកធុងហ្គាស និងផ្ទះឆេះនៅហ្នឹង កន្លែងកើតហេតុ តែម្តង។

ក្នុងគ្រោះថ្នាក់នោះ មានមនុស្សនៅរស់តែ ពីរនាក់ប៉ុណ្ណោះ ដែលពួកគេកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយ។ មូលហេតុនៃគ្រោះថ្នាក់រហូត មកដល់ព្រឹកថ្ងៃអង្គារនេះ មិនទាមានការបញ្ជាក់ទេ៕