Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រថយន្ដក្រុង ៥គ្រឿង ដឹកក្រុមឧទ្ទាម និងក្រុមគ្រួសារ របស់ពួកគេ ចាកចេញពីទីក្រុងអាឡេប៉ូ

  • Print

អាឡេប៉ូ៖ យោងតាមសេចក្ដីរាយការណ៍ទូរទស្សន៍ បានឲ្យដឹងថា រថយន្ដក្រុងចំនួន ៥គ្រឿង ដឹកក្រុមឧទ្ទាម និងក្រុមគ្រួសារ របស់ពួកគេ បានចាកចេញទីតំបន់ ដែលពួកគេកាន់កាប់ ស្ថិតនៅតំបន់មួយចំនួន ភាគខាងកើតទីក្រុងអាឡេប៉ូ ហើយដែលជាទីក្រុងហែកហួរដោយសង្គ្រាម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រថយន្ដក្រុងសរុបចំនួន ៦០គ្រឿង ដែលចូលមកក្នុងទីក្រុងអាឡេប៉ូ កាលពីថ្ងៃអង្គារកន្លងមកនេះ បានធ្វើដំណើរដោយដឹកក្រុមឧទ្ទាម និងក្រុមគ្រួសាររបស់ពួកគេ ចេញពីទីក្រុងពោពេញដោយសង្គ្រាមនេះ ហើយការជម្លៀសសមាជិកចេញពីទីក្រុងអាឡេប៉ូ រវាងក្រុមឧទ្ទាម និងរដ្ឋាភិបាលនេះ ក៏ជាផ្នែកមួយ នៃកិច្ចព្រមព្រៀង លើដំណោះស្រាយរវាងរុស្ស៊ី និងតួកគីដែរ ក្នុងនោះក៏រួមបញ្ចូលទាំងការជម្លៀសជនស៊ីវិល នៅតាមតំបន់មួយចំនួន ក្រោមការកាន់កាប់ ដោយក្រុមឧទ្ទាមស៊ីអីតផងដែរ។

ក្នុងពេលកន្លងមក សមាជិកក្រុមឧទ្ទាម និងក្រុមគ្រួសាររបស់ពួកគេចំនួន ១៥,០០០នាក់ ធ្លាប់បានជម្លៀសចេញពីទីក្រុង អាឡេប៉ូនេះរួចមកហើយ ដោយឡែកប្រតិបត្តិការជម្លៀងលើកនេះ ធ្វើឡើងសម្រាប់អ្នកដែលនៅសល់ សម្រាប់ដំណើរការ ជម្លៀសសមាជិករបស់ក្រុមឧទ្ទាម ធ្វើឡើងដោយសារ តែទីក្រុងអាឡេប៉ូទាំងមូល ត្រូវបានកងកម្លាំងរដ្ឋាភិបាលស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួន វាយដណ្ដើមបានស្ទើតែ ៩៩ភាគរយ ទៅហើយ៕

 

ដកស្រង់ពី៖ ដើមអម្ពិល