Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើងនឹងបំផ្ទុះអាវុធនុយក្លេអ៊ែរ ឬក៏បាញ់មីស៊ីល ក្នុងពេលឆាប់ៗដើម្បីស្វាគមន៍ លោក ត្រាំ ស្បថចូលកាន់តំណែងជា ប្រធានាធិបតីអាមេរិក

  • Print

(សេអ៊ូល)៖ កូរ៉េខាងជើង អាចនឹងធ្វើសកម្មភាព បង្ករឿង តាមរយៈការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីលផ្លោង នៅចុងខែធ្នូនេះ ឬក៏នៅដើមខែមករាខាងមុខ ដើម្បីបង្ហាញអំពី សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន ទុកជាសារព្រមាន ដល់រដ្ឋាភិបាលថ្មី របស់អនាគត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

នេះបើតាម របាយការណ៍ នៃវិទ្យាស្ថានសិក្សា នយោបាយកូរ៉េខាងត្បូង អាស៊ាន (Asan) ដែល ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌ មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

យោងតាម របាយការណ៍វិទ្យាស្ថាន អាស៊ាន កូរ៉េខាងជើងទំនង ជាអាចបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ ឬមីស៊ីល នៅមុនលោក ត្រាំ ស្បថចូលកាន់ តំណែងជាផ្លូវការនៅថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៧ ហើយដែលសកម្មភាព នេះអាចនឹងបង្ហាញពីបរាជ័យ នៃគោលនយោបាយ អត់ធ្មត់របស់ លោក បារ៉ាក់ អូបាម៉ា ក៏ប៉ុន្តែវានឹងមិនបង្កការ រំខានដល់រដ្ឋាភិបាល  អាមេរិកថ្មីនោះទេ ត្បិតអីបើតាមអ្នក ជំនាញ លោក ត្រាំ បានត្រៀមខ្លួនរួចរាល់ ហើយក្នុងការបន្ត ការដាក់សម្ពាធ និងទណ្ឌកម្មប្រឆំាងនឹង កូរ៉េខាងជើង ដែលអាចនឹងធ្វើការ ចរចាជាមួយទីក្រុង វ៉ាស៊ីនតោន នៅពេល សមត្ថភាពនុយក្លេអ៊ែរ របស់ខ្លួនឈានដល់កំរិតកំពូល។

គួរបញ្ជាក់ថាបើតាម របាយការណ៍របស់ វិទ្យាស្ថាន Asan នៅក្នុងករណី ដែលកូរ៉េខាងជើង ចេះតែធ្វើសកម្មភាព បង្ករឿងកាន់តែខ្លំាង នៅក្រោមរដ្ឋាភិបាល លោក ដូណាល់ ត្រាំ នោះសហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់ វិធានការយោធាដាក់សម្ពាធ លើរបបដឹកនាំ ទីក្រុងព្យុងយ៉ាង។

ទោះបីជាយ៉ាងណា មនុស្សភាគច្រើន សុទ្ធតែដឹងថា កូរ៉េខាងជើង ជាសម្ព័ន្ធមិត្តរបស់ចិនដូច្នេះការប្រើកម្លាំងយោធា មុខជានឹងជំរុញឱ្យ ចិនចេញមុខធ្វើអន្តរាគមន៍ ដូចដែលខ្លួនធ្លាប់បានធ្វើ នៅអំឡុងសម័យ សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)៕

ដកស្រង់ពី៖FRESH NEWS