Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Update៖ ឯកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅតួកគីត្រូវបាន បាញ់សម្លាប់ក្នុងទីក្រុង អង់ការ៉ា

  • Print

បរទេស: ទូរទស្សន៍ប៊ីប៊ីស៊ី ចុះផ្សាយ នៅថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថាប៉ូលីសតួកគីម្នាក់ បានបានបាញ់សម្លាប់ លោកឯកអគ្គរដ្ឋទូត រុស្សីប្រចាំនៅតួកគី Andrei Karlov នៅកំឡុងពេលដែលកើត មានការតវ៉ាប្រឆាំងមួយទៅលើ ប្រទេសរុស្សីដែលមានការពាក់ព័ន្ធ នៅក្នុងសង្គ្រាម នៅទីក្រុងអាឡេប៉ូ ។

បុរសដែលជាមន្ត្រី ប៉ូលីសតួគីត្រូវបាន គេកំណត់អត្តសញ្ញាណ បានមានឈ្មោះថា Mevlut Mert Aydintas អាយុ២២ឆ្នាំ គឺជាសមាជិកម្នាក់ នៃក្រុមប៉ូលីស បង្ក្រាបក្រុមភេវរកម្ម របស់ទីក្រុងអង់ការ៉ាប្រទេសតួកគី ហើយមិនទាន់មាន ការអះអាងថា តើគាត់មាន ជាប់ពាក់ព័ន្ធទៅនឹង ក្រុមណានៅឡើយទេ ។

ហេតុការណ៍ដែល បានកើតឡើង បាន១ថ្ងៃបន្ទាប់ ពីមានការធ្វើការតវ៉ា ប្រឆាំងនៅ ក្នុងប្រទេសតួគី ទៅលើការលូកដៃរបស់រុស្សី ក្នុងជំលោះ នៃប្រទេសស៊ីរី ។ លោក ប្រធានាធិបតីតួក គីភ្លាមៗ បានចេញមកប្រកាសថា ការបាញ់ប្រហារ មកលើលោក អគ្គរដ្ឋទូតរុស្សី ប្រចាំនៅតួកគី គឺស្ថិតនៅក្នុងគោលបំណង ធ្វើឲ្យមានការប៉ះពាល់ ដល់ទំនាក់ទំនង រវាងតួកគី និងប្រទេសរុស្សី ៕

ដកស្រង់ពី៖ ដើមអម្ពិល