Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វាយប្រហារ លើមកលើតំបន់ផ្សារ បុណ្យគ្រិស្តម៉ាក ក្នុងទីក្រុងប៊ែរឡាំង សម្លាប់មនុស្សអស់៩នាក់

  • Print

បរទេស: ទូរទស្សន៍ប៊ីប៊ីស៊ី ចុះផ្សាយនៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រថយន្តដឹកទំនិញ ធុនធ្ងន់មួយគ្រឿង បានបើកសំដៅ បំបុកហ្វូងមនុស្ស ដែលកំពុងស្ថិត នៅក្នុងផ្សារ នៃបុណ្យគ្រិស្តម៉ាក ដ៏មមាញឹកមួយ នៃទីក្រុងប៊ែរឡាំង និងបានបណ្តាល ឲ្យមានអ្នកស្លាប់ សរុប៩នាក់ និងរបួសជាច្រើននាក់ ។

ក្រុមប៉ូលីសដែល បាននិយាយថា ហេតុការណ៍ដ៏អាក្រក់នេះ គឺជាផែនការ ដែលត្រូវបានរៀបចំទុកមុ នហើយតាមរយៈវិដេអូ អាចឲ្យគេឃើញថា តូបនៅក្នុងផ្សារជាច្រើន បានដួលខ្ចាត់ខ្ចាយ រីឯមនុស្សរងរបួស នៅដេកពេញដី ។ ភ្លាមៗជនសង្ស័យម្នាក់ ត្រូវបានគេចាប់ខ្លួន ហើយក្រុមប៉ូលីស កំពុងបន្តធ្វើការ ស៊ើបអង្កេត និងសាកសួរទៅមនុស្ស ដែលត្រូវបានចាប់ខ្លួននោះថា តើវាគឺជាសកម្មភាព ភេវរកម្ម ឬក៏យ៉ាងណា នៅពេលដែល រថយន្តបង្កនោះ គឺពុំមានអ្វីទាំងអស់ នៅពីខាងក្នុង ៕

ដកស្រង់ពី៖ដើមអម្ពិល