Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អស្ចារ្យមែន ខួងចូលភ្នំភ្លើងជម្រៅ ៥០០០ម៉ែត្រ ដើម្បីទាញយកកំដៅ ភ្នំភ្លើងធ្វើជាថាមពល

  • Print

BBC៖ វាអាចត្រូវ បានគេហៅថា ជាការរកឃើញ ថ្មីមួយទៀត នៅលើពិភពលោក យើងនេះ ដែលក្រុមអ្នក ជំនាញធ្វើការខួង ចូលទៅក្នុង ភ្នំភ្លើងក្នុងជម្រៅ ៥០០០ម៉ែត្រ ជាកន្លែងដែល ក្ដៅបំផុត ដើម្បីទាញយក កំដៅនេះ មកធ្វើជាថាមពលសម្រាប់ ប្រើប្រាស់ ប៉ុន្ដែបើគិតទៅ វាហាក់បីដូចជា មានគ្រោះថ្នាក់ ខ្ពស់ណាស់ ភ្នំភ្លើងនេះ ស្ថិតនៅតំបន់ភាគ និរតីប្រទេសអ៊ីស្លង់ ។

ការខួងនេះ គឺគេត្រូវខួងទៅក្នុង ចំណុចកណ្ដាល នៃភ្នំភ្លើង ពីព្រោះវាជាកន្លែង ដែលក្ដៅជាងគេបំផុត ហើយនៅពេលដែលគេ ខួងចូលទៅក្នុងភ្នំភ្លើង ក្នុងជម្រៅ ៥០០០ម៉ែត្រនោះ វាមានកំដៅ រហូតដល់ទៅ ៥០០អង្សាសេ ដែលគេបានរៀប   ចំឧបករណ៍ សម្រាប់ធ្វើការទាញយកកំដៅនោះ មកធ្វើជាថាមពល សម្រាប់ប្រប្រាស់ បានយ៉ាងច្រើន។

គម្រោងខួង ភ្នំភ្លើងនេះ ត្រូវបានគេដឹងថា នឹងបញ្ចប់ជាស្ថាពរ ក្នុងរយៈពេល ២សប្ដាហ៍នេះ ហើយក្រុមអ្នកស្រាវជ្រាវ ចង់យកកំដៅចេញពី អណ្ដូង ដែលគេខួងនោះ មកធ្វើជា ធនធានថាមពល ដ៏មានសារៈសំខាន់ នៅក្នុងនោះដែរ នាយកប្រតិបត្តិ នៃគម្រោងខួង ជម្រៅអ៊ីស្លង់ បានបញ្ជាក់ថា "យើងសង្ឃឹមថា វានឹងបើកទំព័រថ្មី សម្រាប់ឧស្សាហកម្ម កំដៅក្នុងផែនដី នៅទូទាំងពិភពលោក ដើម្បីបោះជំហានចូលទៅ ក្នុងសម័យនៃការផលិត ថាមពលបន្ថែមទៀត ៕

ដកស្រង់ពី៖ដើមអម្ពិល