Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គលេខាធិការអង្គការ សហប្រជាជាតិថ្មី ប្ដេជ្ញាធ្វើឲ្យពិភពលោក ផ្លាស់ប្ដូរកាន់តែប្រសើរ

  • Print

យូអិន ៖ អគ្គលេខាធិការ នៃអង្គការសហ ប្រជាជាតិ លើកទី៩ លោក Antonio Guterres បានស្បថ ចូលកាន់ តំណែងកាល ពីថ្ងៃចន្ទម្សិលមិញនេះ និងបានលើកឡើងថា ពិភពលោក ត្រូវតែផ្លាស់ប្ដូរឲ្យ កាន់តែប្រសើរ ដើម្បី ប្រយុទ្ធ ប្រឆាំងនឹងវិបត្តិសកល ដូចជាសង្គ្រាមនៅ ក្នុងប្រទេស៊ីរីជាដើម។

 លោក Antonio Guterres ជាអ្នកកាន់តំណែង អគ្គលេខាធិការនៃអង្គការ សហប្រជាជាតិ បន្ទាប់ពីលោក បាន គីមូន ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ខាងមុខ នេះទៅ ស្របពេលដែលវិបត្តិ នៃការបង្ហូរឈាម នៅក្នុង ប្រទេសស៊ីរី នៅតែបន្ដ ក្នុងនោះក៏មានសំណួរ ជាច្រើនចោទសួរថា តើតួនាទីអាមេរិកក្នុង សកលលោក អាចនឹង ត្រូវបានផ្លាស់ប្ដូរ ក្រោយការដឹកនៃ របស់ប្រធានាធិបតី ជាន់ឆ្នោតលោក ដូណាល់ ត្រាំ ដែរឫទេ?

អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ថ្មីបានបន្ថែមទៀតថា "អង្គការមួយនេះ បានផ្ដល់សន្ដិភាព ដល់ពិភពលោកជាច្រើន ទសវត្សរិ៍មកហើយ ប៉ុន្ដែការប្រឈមបច្ចុប្បន្ននេះ គឺសមត្ថភាពក្នុងឆ្លើយតបរបស់យើង ហើយអង្គការ សហប្រជាជាតិ ត្រូវតែ ត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីធ្វើការផ្លាស់ប្ដូរ"៕

ដកស្រង់ពី៖ដើមអម្ពិល