Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អតីតប្រធាន FIFA លោក Blatter បរាជ័យក្នុងការប្តឹងជំទាស់បម្រាម ៦ឆ្នាំ

  • Print

(ស្វីស)៖ អតីតប្រធាន សហព័ន្ធកីឡាបាល់ទាត់ ពិភពលោក លោក Sepp Blatter ត្រូវបាន តុលាការកីឡា CAS ច្រានចោល ចំពោះបណ្តឹង របស់លោក ដែលប្តឹង ជំទាស់បម្រាម ៦ឆ្នាំមិនឲ្យធ្វើ សកម្មភាពអ្វីទាំងអស់ ទាក់ទងនឹងកីឡា។

 តាមរយៈសារ ព័ត៌មាន BBC បានចេញផ្សាយ នៅយប់ថ្ងៃច័ន្ទ ទី៥ ខែធ្នូនេះថា បណ្តឹងរបស់ បុរសវ័យ ៨០ឆ្នាំ ជនជាតិស្វីស ត្រូវបាន CAS ច្រានចោល និងមិនសើរើ បន្ថែមទៀតទេ ខណៈបុរសវ័យ ចំណាស់រូបនេះ គ្មានតួនាទី សំខាន់អ្វីក្នុង FIFA ទៀតនោះ។

ភ្លាមៗនោះដែរ ក្រោយពី CAS ច្រានចោល សំណើរបស់ខ្លួន លោក Sepp Blatter ដែលបានកាន់ តំណែងជាប្រធាន FIFA អស់រយៈពេល ១៧ឆ្នាំមកនោះ ក៏បានថ្លែង ទៅកាន់អ្នកកាសែតថា «គ្មានអ្វីត្រូវសង្ស័យទៀតនោះទេ ខ្ញុំត្រូវតែទទួលយក ចំពោះការសម្រេចនេះ»

សូមរំលឹកថា ទោសកំហុសរបស់ Sepp Blatter ត្រូវបានគេ រកឃើញថា បានឃុបឃិត បន្លំប្រាក់ ១,៣លានផោន ជាមួយអតីតប្រធាន កីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA លោក Michel Platini កាលពីអំឡុង ឆ្នាំ១៩៩៨ និងឆ្នាំ២០០២ ដែលត្រូវបានក្រុម ប្រឹក្សាពិន័យ ៨ឆ្នាំដូចគ្នា កាលពីខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ តែក្រោយមក FIFA បន្ថយមក នៅ៦ឆ្នាំ សម្រាប់ Sepp Blatter និង ៤ឆ្នាំសម្រាប់បុរស ជនជាតិបារាំង វ័យ៦១ឆ្នាំ Michel Platini៕

ដកស្រង់ពី៖FRESH NEWS

EWS