Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមគួរខ្លាំងណាស់! ក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense ដែលបានជួបគ្រោះថ្នាក់ធ្លាក់យន្តហោះ ទទួលពានជើងឯក ទ្វីបអាមេរិកខាងត្បូង ដោយស្វ័យប្រវត្តិ

  • Print

(ប្រេស៊ីល)៖ ក្លឹបបាល់ទាត់ ប្រទេសប្រេស៊ីល Chapecoense ដែលស្ទើរតែបាន បាត់បង់កីឡាករ ទាំងស្រុង នៅក្នុងគ្រោះ ថ្នាក់ធ្លាក់យន្តហោះ កាលពីដើមសប្តាហ៍មុននោះ ត្រូវបានគេប្រគល់ តំណែងជាជើងឯក នៃពានរង្វាន់ទ្វីបអាមេរិកខាងត្បូង (South American Cup) នៅថ្ងៃអង្គារនេះ។

 នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌ មានចិន ស៊ិនហួរ នៅមុននេះ បន្តិចនាព្រឹក ថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០១៦។

សហព័ន្ធកីឡា បាល់ទាត់ទ្វីប អាមេរិកខាងត្បូង បានប្រកាសថាក្រុម Chapecoense គឺជាជើងឯក នៃការប្រកួត ចុងក្រោយឆ្នាំ ២០១៦នេះ ទៅតាមអ្វីដែលបាន ស្នើសុំពីសំណាក់ក្រុម Atletico National ដែលជាគូប្រកួត ហើយបន្ថែមពីលើនេះ ក្រុមដែលបានជួប សោកនាដកម្ម ដ៏គួរឲ្យរន្ធត់មួយនេះ ក៏នឹងទទួលបាន រង្វាន់ជាទឹកប្រាក់ ចំនួនពីរលាន ដុល្លារអាមេរិក ជាមួយនិងឱកាស ចូលរួមការប្រកួត Copa Libertadores de America ផងដែរ។ នេះបើតាម ទីភ្នាក់ព័ត៌មាន EBC របស់ប្រទេសប្រេស៊ីល។

គួរបញ្ជាក់ដែរ ថាយន្តហោះ ដែលដឹកក្រុមកីឡាករ បាល់ទាត់ក្លឹប Chapecoense បានធ្លាក់កាលពីយប់ ថ្ងៃចន្ទសប្តាហ៍មុន ខណៈពេលដែល វាកំពុងធ្វើដំណើរឆ្ពោះ ទៅកាន់ទីក្រុង Medellin នៃប្រទេសកូឡុំប៊ី ដើម្បីប្រកួតយក ពានជាមួយ នឹងក្រុម Atletico National ក្នុងរយៈពេល ពីរថ្ងៃ នៅក្នុងវគ្គបញ្ចប់ហើយមនុស្ស សរុបចំនួន ៧១នាក់បាន ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ដោយក្នុងចំណោម អ្នកដែលនៅរស់ រានមានជីវិតទាំង ០៦នាក់មានកីឡាករក្លឹប Chapecoense តែបីនាក់ប៉ុណ្ណោះ៕

ដកស្រង់ពី៖FRESH NEWS