Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីតួកគី ស្នើឱ្យរុស្ស៊ី ឈប់ចាយរូបិយវត្ថុដុល្លារអាមេរិក ក្នុងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

  • Print

(អង់ការ៉ា)៖ ប្រធានាធិបតី តួកគី លោក អឺដូហ្កាន់ បានស្នើឱ្យប្រជាជន តួកគីទាំងអស់ ក៏ដូចជា ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រើប្រាស់ ឬក៏ចាយរូបិយវត្ថុជាតិ របស់ខ្លួនជំនួស ឱ្យរូបិយវត្ថុបរទេស ជាពិសេសគឺរូបិយ វត្ថុដុល្លារអាមេរិក ក្នុងការដោះដូរ ពាណិជ្ជកម្មរវាង ប្រទេសទំាងពីរ។

នេះបើតាមកាសែត Daily News ចេញផ្សាយបន្ត ដោយសារ ព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអាទិត្យ ទី០៤ ខែធ្នូ ឆ្នាំ២០១៦។

ថ្លែងនៅក្នុងពិធីសម្ពោធ មជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ក្នុងទីក្រុង អ៊ីស្ដង់ប៊ូល កាលពីថ្ងៃសៅរ៍ លោក អឺដូហ្កាន់ បានលើកឡើងដូច្នេះថា «ខ្ញុំបានស្នើឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចាយរូបិយ វត្ថុជាតិជំនួសឱ្យរូបិយវត្ថុ ដុល្លារអាមេរិក ក្នុងការដោះដូរពាណិជ្ជកម្ម រវាងប្រទេសទំាង ពីរពោលគឺខ្ញុំចាយលុយរុស្ស៊ី ពេលខ្ញុំទិញទំនិញ នៅក្នុងប្រទេសរបស់អ្នក(រុស្ស៊ី) ហើយអ្នកចាយ លុយតួកគី ពេលដែលអ្នកទិញ ផលិតផលពីប្រទេសរបស់ខ្ញុំ»។

ក៏ប៉ុន្តែយ៉ាង ណាក៏ដោយ គេនៅពុំទាន់ដឹង ពីចេតនាពិតប្រាកដនេះ នៅឡើយទេ ខណៈទំនាក់ទំនង ទីក្រុងវ៉ាស៊ីនតោន-អង់ការ៉ា កំពុងមានភាពរកាំរគោះ នឹងគ្នាដោយ សារតែសហរដ្ឋអាមេរិក មិនទាន់សម្រេច ចិត្តធ្វើបត្យាប័ន បុព្វជិត ហ្គូលិន ដែលជាប់ចោទថា ជាមេក្លោងនៅ ពីក្រោយការធ្វើរដ្ឋប្រហារមិន បានសម្រេច នៅតួកគី កាលពីខែកក្កដា តាមសំណើររបស់ រដ្ឋាភិបាល លោក អឺដូហ្កាន់។

គួរបញ្ជាក់ថា លោក អឺដូហ្កាន់ ក៏បាន ស្នើឱ្យចិន និងអ៊ីរ៉ង់ ប្រើប្រាស់រូបិយ វត្ថុជាតិ ក្នុងការដោះដូរពាណិជ្ជ កម្មរវាងគ្នាផងដែរ ស្របពេលរូបិយ វត្ថុតួកគី Lira បានបាត់ បង់១៧% នៃអាត្រាប្ដូរប្រាក់ បើធៀបទៅ នឹងប្រាក់ដុល្លារ អាមេរិកចាប់តាំង ពីដើមឆ្នាំ២០១៦មក៕

ដកស្រង់ពី៖FRESH NEWS