Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ ដោយសារ អគ្គិសភ័យឆាបឆេះ ឃ្លាំងទំនិញ មួយកន្លែង នៅសហរដ្ឋ អាមេរិក កើនដល់ ៣៣នាក់

  • Print

អាមេរិក ៖ ប្រភពព័ត៌មាន ពីទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅមុននេះបន្ដិចថា អគ្គីភ័យឆាប ឆេះនៅក្នុងឃ្លាំងទំនិញ មួយកន្លែងនៅ ក្នុងទីក្រុង Oakland រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ អាមេរិកកាល ពីម្សិលមិញនេះ ចំនួនអ្នកស្លាប់ កើនឡើងទៅដល់ ៣៣នាក់ ហើយគិតមក ត្រឹមព្រឹកថ្ងៃ ចន្ទនេះ ។

យោងតាមការ លើកឡើងរបស់ អភិបាលរដ្ឋ Oakland បានឲ្យដឹងថា ក្រុមការងារ របស់លោក កំពុងដាក់ ការស៊ើបអង្កេតលើ សកម្មភាព ឧក្រិដ្ឋកម្ម នៃហេតុការណ៍ភ្លើងឆេះ បណ្ដាលឲ្យ មានអ្នកស្លាប់យ៉ាងច្រើន បែបនេះ ជាមួយគ្នានេះដែរ លោក Ray Kelly អ្នកនាំពាក្យប៉ូលីស ប្រចាំនៅក្នុងតំបន់ ខាងលើ បានអះ អាងថា ការស្រាវជ្រាវស្វែង សាកសពដែលបានស្លាប់ នៅក្នុងហេតុការណ៍នោះ គឺនឹងអាចមានការកើន ឡើងដោយសារតែ ការចាប់ផ្តើមធ្វើការ របស់ក្រុមសង្គ្រោះ ចាប់តាំងពីថ្ងៃ សុក្រទើបតែបាន ២០ភាគរយ ប៉ុណ្ណោះនៃអគារ ទាំងមូលដែលបានឆេះ ។

គួររំលឹកដែរថា មូលហេតុដែលនាំឲ្យ មានអគ្គិភ័យឆាប់ ឆេះឡើងគឺដោយសារតែ ការប្រារព្ធពិធី ជប់លៀង ដ៏ធំមួយ នៅឃ្លាំង នោះហើយអគ្គិសនី ដែលបានរៀបចំឡើង នៅក្នុងពិធីនោះ ដែលបានបង្ក ទៅជា អគ្គិសភ័យឆាបឆេះ ឡើងតែម្តង ៕

ដកស្រង់ពី៖ដើមអម្ពិល